ព័ត៌មាន

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដានិងបារាំង


ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh
ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដា 

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងជំនួបធ្វើការជាមួយលោកស្រី Ping Kitnikone ឯកអគ្គរដ្ឋទូតកា​ណាដា​ប្រចាំនៅវៀតណាម ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានអះអាងគោលជំហរមុនក៏ដូចជាក្រោយរបស់បក្សកុម្មុយនីស្តវៀតណាមគឺរក្សាគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទី​ផ្សារ​តាម​ទិស​សង្គមនិយម។ វៀតណាមនឹងសកម្មកែទម្រង់គោលនយោបាយទាក់ទាញទុនវិនិយោគ ដើម្បីបង្កើតបរិយាកាស​អាជីវកម្មនិងវិនិយោគប្រកបដោយងាយស្រួលសំរាប់វិនិយោគិនដែលក្នុងនោះមានសហគ្រាសកា​ណា​ដា។  លោកស្រី Ping Kitnikone សន្យាជំរុញកិច្ចសហប្រតិបត្តិការនៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងកាណាដាសំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនិងកាណាដាបន្តផ្តល់ទុន ODA សំរាប់វៀតណាម ក្នុងវិស័យអនាម័យសុវត្ថិភាពម្ហូបអាហារ និងបំរ៉ែបំរួលអាកាសធាតុ។

ក៏ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានជួបសន្ទនាជាមួយលោក  Bertrand Lortholary ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top