ព័ត៌មាន

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ទទួលជួបអនុប្រធានក្រុមហ៊ុនប្រេងឧស្ម័ន Total (បារាំង)

នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយលោក Philip Olivier អនុប្រធានទទួលបន្ទុកអាជីវកម្មឧស្ម័នធម្មជាតិ (LNG) នៃសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Total (បារាំង)។

ទិដ្ឋភាពនៃជំនួប 

ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា គោលនយោបាយថាមពលរបស់វៀតណាមគឺត្រូវអភិវឌ្ឍព្រមៗគ្នា សមស្របនូវប្រព័ន្ធថាមពល រួមមានអគ្គិសនី ប្រេងនិងឧស្ម័នធ្យូងថ្ម ថាមពលថ្មីនិងកកើតឡើងវិញ ក្នុងនោះផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍថាមពលស្អាត ថាមពលថ្មីនិងកកើតឡើងវិញ។ ក្នុងបរិបទដែលតម្រូវការថាមពលស្អាតកើនឡើងដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះ វៀតណាមត្រូវការប្រភពវិនិយោគធំៗ ជាច្រើនក្នុងវិស័យថាមពល។ ហេតុដូច្នេះ វៀតណាមត្រៀមខ្លួនជាស្រេច  ជួយឧបត្ថម្ភលើសកម្មភាពវិនិយោគ ធ្វើអាជីវកម្មនិងអនុវត្តន៍នូវគម្រោងការរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Total និងអាជីវកម្មបារាំងដែលកំពុងវិនិយោគនៅវៀតណាម។

ចំណែកខ្លួនវិញ លោក Philip Olivier មានបំណងធ្វើការវិនិយោគរយៈពេលវែងនិងបានចូលរួមគម្រោងសំខាន់ៗក្នុងឧស្សាហកម្មអគ្គិសនីនៅវៀតណាម ក៏ដូចជាចូលរូមជំរុញការអភិវឌ្ឍទីផ្សារថាមពល ជាពិសេសឧស្សាហកម្មអគ្គិសនីឧស្ម័នធម្មជាតិ ដែលជាឧស្សាហកម្មប្រៀបខ្លាំងរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Total នេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top