ព័ត៌មាន

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh ទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh ទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស (រូបថត៖ quochoi.vn)
 

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh ទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស លោកស្រី Elizabeth Truss។

អញ្ជើញថ្លែងនៅទីនេះ លោក Vu Hong Thanh បានអះអាងថា វៀតណាមជានិច្ចកាលគោរពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអង់គ្លេស។ ទន្ទឹមនឹងនេះ លោកបានសម្ដែងគោលបំណងថា បន្ទាប់ពីបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អង់គ្លេស (UKFTA) ភាគីទាំងពីរបញ្ចប់នីតិវិធីយ៉ាងឆាប់រហ័ស ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ជាការឆ្លើយតប លោកស្រីរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស Elizabeth Truss មានបំណងវៀតណាមជួយគាំទ្រនិងជំរុញការដែលអង់គ្លេសចូលរួម កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយជឿជាក់ថា តាមរយៈ CPTPP នោះ ប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top