ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្យមាតុភូមិវៀតណាម
អញ្ជើញទៅជូនពរចូលឆ្នាំថ្មីនៅខេត្ត Tra Vinh
នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរចូលឆ្នាំថ្មីចំពោះកម្មាភិបាលឆ្នើមដែលបានចូលនិវត្តជាជនជាតិខ្មែរ និងសមាគមពុទ្ធសាសនាខេត្ត Tra Vinh។ ក្នុងជំនួបសន្ទនាជាមួយអ្នកមុខ អ្នកការពុទ្ធសាសនា ខេត្ត Tra Vinh លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្យមាតុភូមិវៀតណាមបានសង្កត់ធ្ងន់ថា៖
“ការរួមវិភាគទានរបស់បណ្ដាអ្នកមុខអ្នកការពុទ្ធសាសនា ចំពោះការ អភិវឌ្ឍន៍ពុទ្ធសាសនា កសាងចំណងសាមគ្គីជាតិ ជាប្រភពកម្លាំងលើកទឹកចិត្ត ប្រជាពលរដ្ឋខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខ្ញុំសូមជូនពរចំពោះអ្នកមុខអ្នកការពុទ្ធសាសនាខេត្តមានសុខភាពល្អ និងសុភមង្គល៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម