ក្នុងរយៈពេលស្នាក់នៅន័រវែសចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ តាមសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសន័រវែស ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan និងគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានជួបធ្វើការជាមួយអនុប្រធានរដ្ឋសភាន័រវែស Kenneth Svedsen និងថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនរបស់ន័រវែស។ ក្នុងឱកាសនេះដែរ លោក Nguyen Thien Nhan ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅន័រវែស ជួបជាមួយអាណិកជននៅក្រុង Oslo និងទៅសាកសួរសុខទុកគ្រួសារបញ្ញវ័ន្ត អាណិកជន Le Tan ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម