ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ទៅជូនពរបុណ្យអេស្ទ័រទីសំណាក់នៃអេវ៉ែក Phan Thiet


 លោក Tran Thanh Man មកជូនពរបុណ្យអេស្ទ័រនៅទីសំណាក់នៃអេវ៉ែក Phan Thiet (រូបថត៖ VOV)
 

 នៅទីនេះ លោក Tran Thanh Man បានជូនពរលោក Toma Nguyen Van Tram ដែលជាអេវ៉ែកគ្រប់គ្រងប៉ាវ៉ាស់ Phan Thiet ក៏ដូចជាបណ្ដាបុព្វជិតនិង ជូនរួមជាតិ​កាតូលិក​គ្រប់​រូបក្នុង​តំបន់ជួប​តែសេចក្ដី​សុខ​ចម្រូង​ចម្រើន​ ហើយ ទទួលអំណរបុណ្យអេស្ទ័រប្រកបដោយសុខដមរមនីនិងសុភមង្គល។
 
នារ​សៀលថ្ងៃទី២០ ខែមេសា លោក Tran Thanh Man ប្រធានគណៈកម្មា ធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​រួមជា​មួយ​ក្រុមការងារនិងថ្នាក់ដឹកនាំខេត្ត Binh Thuan ភាគកណ្ដាលវៀតណាម បានទៅសួរសុខទុក្ខ និងជូន​ពរ​បុណ្យ អេស្ទ័រ (Easter) នៅទីស្នាក់នៅនសអេវ៉ែក Phan Thiet។
 
នៅទី​នេះ លោក Tran Thanh Man បានជូនពរលោក Toma Nguyen Van Tram ដែលជាអេវ៉ែកគ្រប់គ្រងប៉ាវ៉ាស់ Phan Thiet ក៏ដូចជាបណ្ដាបុព្វជិតនិង ជូនរួមជាតិកាតូលិកគ្រប់រូបក្នុ​ងតំ​បន់ជួប​តែសេចក្ដីសុខ​ចម្រូង​ចម្រើន​ ហើយ ទទួលអំណរបុណ្យអេស្ទ័រប្រកបដោយសុខដមរមនីនិងសុភមង្គល។
 
លោក T​ran Thanh Man បានកត់សម្គាល់នូវការរួមវិភាគទានយ៉ាងសកម្ម របស់ជនរួមជាតិកាតូលិកខេត្ត Binh Thuan ចំពោះការអភិវឌ្ឍនៃប្រទេសជាតិ នាពេលកន្លងទៅ ដោយ​បាន​សាមគ្គីគ្នាចូ​លរួ​មយ៉ាង​សកម្ម​ក្នុងច​លនា​ប្រឡង​ ប្រណាំងស្នេហាជាតិ កសាងជនបទថ្មី ធានាសន្តិសុខសង្គមនិងកាត់បន្ថយភាពក្រីក្រ។
 
លោកប្រធា​នគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក៏បាន ជឿជាក់ថា ក្នុងឋានៈរបស់ខ្លួន អេវ៉ែក Toma Nguyen Van Tram នឹងបន្តចលនា អោយបណ្ដាបុព្វជិតនិងជនរួមជាតិកាតូលិកនានាក្នុងតំបន់ អនុវត្តន៍​អោយបា​ន ល្អនូវគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ រួមដៃកសាងផែនមហាសាមគ្គី ជាតិទាំងមូល រួមចំ​ណែក​អភិវឌ្ឍន៍ស្រុកកំណើតនិងប្រទេសជាតិ៕

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top