
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ទទួលជួបជាមួយឯក អគ្គរដ្ឋទូតឡាវលោក Thongsavanh Phomvihane
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane អញ្ជើញមកជួបសម្តែងការគួរ សមក្នុងឱកាសដែល លោកឯកអគ្គរដ្ឋទូតមកទទួលបេសកកម្មការទូតនៅវៀតណាម លោកNguyen Thien Nhan ប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភុមិវៀតណាម បានជឿជាក់ថាដោយសមត្ថភាពនិង បទពិសោធ លោក Thongsavanh Phomvihaneនឹងបំពេញល្អបេសកកម្មរបស់ខ្លួន និងមានការរួមចំណែកសកម្មទៅ ក្នុងការពូនជ្រុំទំនាក់ទំនងសាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ។ រីឯខ្លួនវិញ លោក Thongsavanh Phomvihane បានអះអាងថាក្នុងឋានៈរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែង ធ្វើជាស្ពានផ្សាភ្ជាប់នូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីនិងកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យឡាវ-វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម