
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី
ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។
នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងម៉ូស្គូ គណៈប្រតិភូវៀតណាមបានជួបធ្វើការជាមួយក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី។ ទទួលគណៈប្រតិភូ លោក Evgheni Busmin អនុប្រធានក្រុមប្រឹក្សាបានសម្ដែងនូវជំនឿជាក់ថាការផ្លាស់ប្តូរថ្មីនិងកសាងប្រទេសជាតិដែលបានប្រជាជនវៀតណាមកំពុងអនុវត្តនេះនឹងទទួលបានជោគជ័យជាពិតប្រាកដ ដែលក្នុងនោះមានការរួមវិភាគទានដ៏ទូលំទូលាយពីរណសិរ្យមាតុភូមិវៀតណាម។ លោក Evgheni Busmin ក៏បានសង្កត់ធ្ងន់ទៅលើការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ជាគោលការណ៍របស់រុស្ស៊ីដើម្បីបង្កើនទំនាក់ទំនងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ រីឯ លោក Nguyen Thien Nhan បានលើកច្បាស់៖
“ ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីជាទំនាក់ទំនងមិត្តភក្តិប្រពៃណីពីមុនមក ហើយនាបច្ចុប្បន្ននៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ទំនាក់ទំនងពិសេស។ ការជួបជុំគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ នឹងជាឱកាសដើម្បីយើងអះអាងនូវទំនាក់ទំនងដ៏ល្អប្រសើរក្នុងអតីតកាលនិងការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងនេះអោយកាន់តែល្អប្រសើរថែមទៀត។”
នាថ្ងៃទី៧ ខែមិថុនា គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានសង្គមកិច្ច និងរណសិរ្យប្រជាជនរុស្ស៊ីទាំងមូល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម