ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានផ្ញើលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃប្រទេសកម្ពុជានិងឡាវ

ក្នុងលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក Do Van Chien បានអបអរសាទរចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលសម្រេចបានសមិទ្ធិផលធំៗជាច្រើនក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
  ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien (រូបថត៖ baochinhphu.vn)  

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រៃពៃណីកម្ពុជានិងបុណ្យតេត Bun Pi May នៃប្រទេសឡាវ ប្រធានគណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Do Van Chien បានផ្ញើលិខិតអបអរសាទរជូនចំពោះ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សរួបរួមអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោក Sinlavong Khoutphaythoune ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវ។

ក្នុងលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក Do Van Chien បានអបអរសាទរចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលសម្រេចបានសមិទ្ធិផលធំៗជាច្រើនក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នៅឆ្នាំ ២០២២ វៀតណាមនិងកម្ពុជានឹងរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ គណៈកម្មាធិការមជ្ឈិមរណសិស្សៈមាតុភូមិវៀតណាមត្រៀមជាស្រេច រួមជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការរៀបចំសកម្មភាពដ៏មានអត្ថន័យឆ្ពោះទៅ ឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ឆ្នាំ២០២២ព្រមទាំងជំរុញលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងវៀតណាម និងកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង អភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។

អបអរសាទរពិធីបុណ្យតេត Bun Pi May ប្រពៃណីរបស់ប្រជាជនឡាវ លោក Do Van Chien បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ មានអត្ថន័យពិសេសសម្រាប់ប្រទេសទាំងពីរវៀតណាមនិងឡាវ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) និងរយៈពេល ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានត្រៀមខ្លួនជាស្រេចធ្វើការជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវ កសាងប្រទេស ពង្រឹងកិច្ចសហប្រតិបត្តិការ សម្របសម្រួលក្នុងការរៀបចំសកម្មភាពជាក់ស្តែង រួមចំណែកដល់ជោគជ័យរួមនៃ ឆ្នាំនៃសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០២២ក៏ដូចជាជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ ឱ្យកាន់តែល្អប្រសើរឡើង អភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕


top