ព័ត៌មាន

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយចុះពិនិត្យការរៀបចំស៊ីហ្គេម ៣១

លោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ “ទីក្រុងហាណូយមានមោទនភាពដែលមានអត្តពលិកចំនួន ២២៧ នាក់បានចូលរួមក្នុងគណៈប្រតិភូអត្តពលិកជាតិ
  នាថ្ងៃទី ៣ ឧសភា លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានដឹកនាំគណៈប្រតិភូទៅពិនិត្យមូលដ្ឋានសម្ភារៈបរិក្ខារ និងលើកទឹកចិត្តដល់ក្រុមកីឡាជាតិមុនថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ (រូបថត៖ TTXVN)  

នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh បានអញ្ជើញទៅពិនិត្យមូលដ្ឋានសម្ភារៈបរិក្ខារ និងលើកទឹកចិត្តដល់ក្រុមកីឡាជាតិត្រៀមលក្ខណៈសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games 31) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងប្រកួតកីឡាហាណូយ; ទីតាំងប្រកួតនៅខ័ណ្ឌ Bac Tu Liem និងខ័ណ្ឌ Cau Giay។ លោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ “ទីក្រុងហាណូយមានមោទនភាពដែលមានអត្តពលិកចំនួន ២២៧ នាក់បានចូលរួមក្នុងគណៈប្រតិភូអត្តពលិកជាតិ។ ទីក្រុងហាណូយ បានរួមចំណែកកម្លាំងដល់ ៣០%  សម្រាប់គណៈប្រតិភូកីឡាវៀតណាម។ សូមជូនពរគ្រូបង្វឹកនិងកីឡាករ ទទួលបានលទ្ធផលល្អ ដោយស្មារតី “fair play” បំពេញភារកិច្ចដែលបានប្រគល់ជូន”៕


top