ព័ត៌មាន

ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមលោក Pham Minh Chinh ចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Son La

លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី
 

អញ្ជើញសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កម្មាភិបាលនិងយុទ្ធជនប៉ុស្តិ៍ការពារ នៅច្រកព្រំដែន Long Sap លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២១ ប៉ុស្តិ៍ការពារព្រំដែនគួរតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនិងកម្លាំងមូលដ្ឋាន ដើម្បីអំណរនិទាឃរដូវជាមួយប្រជាជននៅតំបន់ព្រំដែន ដោយធានាសុវត្ថិភាព។

ក្នុងដំណើរទស្សនកិច្ច និងជូនពរបុណ្យតេតនៅខេត្ត Son La នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈលោក Pham Minh Chinh ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម បានចុះសួរសុខទុក្ខជូនពរបុណ្យតេតនិងជូនអំណោយដល់ប្រជាជននៅឃុំ Long Sap ស្រុក Moc Chau និងកម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែន Long Sap កងទ័ពការពារព្រំដែនខេត្ត Son La។

អញ្ជើញសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កម្មាភិបាលនិងយុទ្ធជនប៉ុស្តិ៍ការពារ នៅច្រកព្រំដែន Long Sap លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២១ ប៉ុស្តិ៍ការពារព្រំដែនគួរតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនិងកម្លាំងមូលដ្ឋាន ដើម្បីអំណរនិទាឃរដូវជាមួយប្រជាជននៅតំបន់ព្រំដែន ដោយធានាសុវត្ថិ ភាព និងបំពេញល្អភារកិច្ចការពារអធិបតេយ្យភាពសន្តិសុខព្រំដែន ជាពិសេស អនុវត្តន៍ភ្លាម នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងភារកិច្ចកិច្ចការបរទេសតាមព្រំដែន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top