ព័ត៌មាន

ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai អញ្ជើញ ទៅបំពេញទស្សនកិច្ចការងារនៅកាតា


 ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai (ខាងស្ដាំ) ជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាកាតាលោក Mohammed Bin Abdullah Al-Sulaiti (រូបថត៖ TTXVN) 
 

 ចាប់​ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៩ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅកាតា​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ប្រទេស​ម្ចាស់​ផ្ទះ។​ ក្នុងរយៈពេលនេះ លោកស្រី Truong Thi Mai បានជួបពិភាក្សាការងារជាមួយតំណាងរដ្ឋា ភិបាល រដ្ឋសភា ​និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមួយចំនួនរបស់កាតា។

       
ជំរុញថែម​ទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ។ ភាគី​ទាំង​ពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ជំរុញ​ដំណើរ​ទស្សនកិច្ច របស់ព្រះមហាក្សត្រកាតាមកវៀតណាមអោយបានឆាប់ៗ បង្កើនការពិគ្រោះ យោបល់​នយោបាយ​ស្ដី​ពី​បញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដា​ក់ដូចគ្នា បន្ត សហការយ៉ាងស្អិតរមួ​ត ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៅវេទិកាពហុភាគីអន្តរ​ជាតិ និងតំបន់ ហើ​យធ្វើជា​ស្ពានតភ្ជាប់​សម្រាប់គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​បើក​ទូលាយ ទំនាក់ទំនងជាមួយប្រទេសផ្សេង​ៗក្នុងតំបន់។ ទន្ទឹមនឹងនោះ ជំរុញកិច្ចស​ហប្រតិ បត្តិ​ការ​ពាណិជ្ជ​កម្ម វិនិយោគ ប្រេងឧស្ម័ន បង្កើនបរិមាណព​លករវៀត ណាម ដែលមានថ្វីដៃស្ទាត់ជំនាញនៅកាតា ក៏ដូច​ជា​អនុវត្តគម្រោងមួយចំនួនដើម្បី​ជួយ ឧបត្ថម្ភការអប់រំដល់កុមារ វៀ​តណាម ទៀតផង។
 
លោកស្រី Tr​uong Thi Mai ក៏បានស្នើអោយកាតាគាំទ្រវៀតណាមក្លាយទៅ ជាដៃគូសន្ទនា​នៃក្រុម​ប្រឹក្សា​សហប្រតិ​បតិ្តការ​តំបន់​ឈូងសមុទ្រពែរ ព្រមទាំង បង្កលក្ខណៈងាយស្រួលសម្រា​ប់សហ គមន៍ ​ជន​វៀត​ណាម​នៅកាតាផ​ង​ដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top