ព័ត៌មាន

ប្រធានគណៈកម្មាធិការចលនាមជ្ឈឹម លោកស្រី Truong Thi Mai បំពេញការងារនៅសមាគមពុទ្ធសាសនាវៀតណាម


ប្រធានគណៈកម្មាធិការចលនាមជ្ឈឹម លោកស្រី Truong Thi Mai
និងតំណាងសមាគមពុទ្ធសាសនាវៀតណាម

ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦១ នាព្រឹកថ្ងៃទី៩ឧសភា ប្រធានគណៈកម្មាធិការចលនាមជ្ឈឹម លោកស្រី Truong Thi Mai អញ្ជើញទៅបំពេញការងារ អបអរសាទរអ្នកមុខអ្នកការពុទ្ធសាសនានៅវត្ត Quan Su រដ្ឋធានីហាណូយ។ នៅទីនេះ លោកស្រី  Truong Thi Mai បានអះអាងថា៖ បក្ស រដ្ឋជានិច្ចកាលកត់សម្គាល់ វាយតំលៃ​ខ្ពស់នូវការរួមវិភាគទានរបស់សមាគមពុទ្ធសាសនាវៀតណាម ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ​ បង្កើន​ផែនមហាសាមគ្គីជាតិ ចលនាពុទ្ធសាសនិករស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌។ បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍និងគោលបំណងត្រឹមត្រូវរបស់ពុទ្ធសាសនា បង្កលក្ខណៈងាយស្រួល ដើម្បីពុទ្ធសាសនាបន្តអភិវឌ្ឍន៍ រួមដំណើរជាមួយប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

top