
លោកស្រី Truong Thi Mai ថ្លែងមតិក្នុងពិធី
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានរួមសហការ ជាមួយក្រសួងការបរទេសវៀតណាម រៀបចំពិធីជួបប្រាស្រ័យជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាម នៅឯបរទេសអាណត្តិ ២០១៦-២០១៩។ នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជនលោកស្រី Truong Thi Mai បានស្នើឲ្យឯកអគ្គរដ្ឋទូតប្រធាន ស្ថាប័នតំណាងវៀតណាមនៅឯបរទេសអាណត្តិ២០១៦-២០១៩បន្តជ្រួតជ្រាប និងអនុវត្តត្រឹមត្រូវប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីសម្រេចចិត្ត នៃមហាសន្និ បាតបក្សលើកទី១២ បានដាក់ចេញអំពីការងារចលនាប្រជាជនមហាសាមគ្គី ជនជាតិ ព្រមទាំងចលនានិងជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅឯបរទេស ។ លោកស្រី Truong Thi Mai មានបំណងថា ឯកអគ្គរដ្ឋទូតនិងតំណាងស្ថាប័ន វៀតណាមនៅឯបរទេសបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀត ណាមត្រឡប់មកទស្សនាមាតុប្រទេស និងវិនិយោគធ្វើអាជីវកម្ម រួមចំណែក កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម