ព័ត៌មាន

ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិមវៀតណាលោក Vo Van Thuong អញ្ជើញដាក់កម្រងផ្ការំលឹកខួបកំណើតលើកទី ១៥០ របស់ អគ្គមគ្គុទេស V.I. Lenin


ក្នុងឱកាសរំលឹកខួបកំណើតលើកទី ១៥០ របស់អគ្គមគ្គុទេស V.I. Lenin (២២ មេសា ១៨៧០ - ២២ មេសា ២០២០) នាថ្ងៃទី ២១ ខែមេសា ប្រធានគណៈ  កម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong បានអញ្ជើញដឹកនាំគណៈប្រតិភូបក្ស រដ្ឋ និងរណសិរ្សមាតុភូមិ វៀតណាម ដាក់កម្រងផ្កាដើម្បីរំលឹកដល់អគ្គមគ្គុទេស កុម្មុយនិស្ត VI Lenin នៅស្តូប Lenin ខ័ណ្ឌ Ba Dinh ទូក្រុងហាណូយ។

នៅចំពោះមុខស្តូប VI Lenin គណៈប្រតិភូបានសម្តែងការគោរពដ៏ស្មោះត្រង់រំលឹកដល់គុណបំណាចដ៏ធំធេងរបស់លោក V.I.Lenin ចំពោះបុព្វហេតុបដិវត្តពិភពលោកនិងបដិវត្តវៀតណាម ព្រមទាំងសម្តែងនូវការប្តេជ្ញាចិត្តបន្តអនុវត្តឧត្តមគតិនិងគោលមាគ៌ារបស់លោក V.I.Lenin ក៏ដូចជាលទ្ធិម៉ាក្ស - លេនីននិយមនិងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ដើម្បីកសាងប្រទេសវៀតណាមឲ្យកាន់តតែរីកចម្រើនដ៏សម្បូរធូរធារនិងអរិយធម៌ថែមទៀត រួមទាំងរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍អធនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top