ព័ត៌មាន

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយប់ថ្ងៃទី ២៨ ខែមករា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមករា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ (រូបថត៖ VNA)

យោងតាមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាម លោក Julien Guerrier ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានធ្វើឡើងស្របពេលដែលទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងទូលំទូលាយបំផុតនៅក្នុងតំបន់ ក្រោយរយៈពេល ៣៥ ឆ្នាំ ហើយកិច្ចសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុបបានឈានដល់ដំណាក់កាលមួយ ដែលអាចបើកចេញ "យុគសម័យថ្មី" នៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរផងដែរ៕


top