ព័ត៌មាន

ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាចុះជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Soc Trang

លោក Y Thanh Ha Nie Kdam បានសម្ដែងគោលបំណងថា នាពេលខាងមុខ គណៈ គ្រប់គ្រង ក៏ដូចជាព្រះចៅអធិការវត្តនឹងបន្តចលនាបងប្អូនពុទ្ធបរិស័ទឲ្យប្រតិបត្តិយ៉ាង ល្អតាមគោលជំហរ គោលនយោបាយរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ហើយកសាងស្រុកកំណើត Soc Trang ឲ្យកាន់តែសម្បូរធូរធារ ស្រស់ស្អាត រួម ចំណែកកសាងផែនមហាសាមគ្គីជាតិទាំងមូល។
  លោក Y Thanh Ha Nie Kdam ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាចុះសួរសុខទុក្ខនិង ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរនៅវត្ត សំរោង ទីក្រុង Soc Trang។ (រូបថត៖ VOV)  

នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រុមការងាររបស់មជ្ឈិម ដឹកនាំដោយលោក Y Thanh Ha Nie Kdam ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានចុះសួរសុខទុក្ខនិង ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរនៅវត្ត សំរោង ទីក្រុង Soc Trang ។ លោក Y Thanh Ha Nie Kdam បានសម្ដែងគោលបំណងថា នាពេលខាងមុខ គណៈ គ្រប់គ្រង ក៏ដូចជាព្រះចៅអធិការវត្តនឹងបន្តចលនាបងប្អូនពុទ្ធបរិស័ទឲ្យប្រតិបត្តិយ៉ាង ល្អតាមគោលជំហរ គោលនយោបាយរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ហើយកសាងស្រុកកំណើត Soc Trang ឲ្យកាន់តែសម្បូរធូរធារ ស្រស់ស្អាត រួម ចំណែកកសាងផែនមហាសាមគ្គីជាតិទាំងមូល។

នាថ្ងៃដដែល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី ២០២២ នៅ ខេត្ត Bac Lieu ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោក Y Thanh Ha Nie Kdam បានសម្ដែងនូវគោលបំណងចង់ឲ្យ សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិ របស់ខេត្ត បណ្ដាវត្តអារាម ហើយជនរួមជាតិខ្មែរបន្តកសាងផែនមហាសាមគ្គីជាតិទាំងមូល ឃោសនានិងចលនាប្រជាជនឲ្យឧស្សាហ៍ព្យាយាមធ្វើផលិតកម្ម បង្កើនប្រាក់ចំណូល ហើយលើកស្ទួយជីវភាពទាំងខាងសម្ភារៈ និងស្មារតី។ ក្នុងឱកាសនេះ  ក្រុមការងារ បានប្រគល់ថវិកាចំនួន១០០លានដុងជូនខេត្ត Bac Lieu ដើម្បីថែទាំ ផ្តល់អំណោយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងជួប ការលំបាក; ព្រមទាំងផ្ដល់អំណោយដល់វត្តខ្មែរ និងគ្រួសារគោលនយោបាយ ជនជាតិខ្មែរផងដែរ៕


top