ព័ត៌មាន

ប្រទេសហ្វាំងឡង់បន្តជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក


ប្រទេសហ្វាំងឡង់ត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក
 

 ប្រទេសហ្វាំងឡង់ត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោកក្នុងរយៈពេល ២ ឆ្នាំ​ជាប់ៗគ្នា ខណៈដែលប្រទេសស៊ូដង់ខាងត្បូងគឺជាប្រទេសដែលមាន «សុភមង្គល​អន់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក»​។
 
នេះគឺជា​តារាងចំណាត់ថ្នាក់នៃ"របាយការណ៍សុភមង្គលពិភពលោក" ដែលត្រូវ​បាន​ប្រកាស​ដោយ​អង្គ​ការ​សហ​ប្រជាជាតិ​កាលនាថ្ងៃទី ២០ ខែមីនា ក្នុងឱកាសទិវាសុភមង្គលអន្តរជាតិ។ ប្រទេស​អឺរុ​ប​ខាង​ជើង​នេះ​ដែល​មាន​ចំនួន​ប្រជាជន ៥,៥ លាននាក់ ត្រូវបានស្គាល់ថាជាប្រទេសស្រឡាញ់ធម្មជាតិ ព្រមទាំងស្ថិត​នៅក្នុង​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុងចំណោមប្រទេសមានសុ​ភមង្គលបំផុតនៅលើពិភពលោ​ក។ ប្រទេសផ្សេងៗទៀតដូចជា ហូ​ឡង់ ស្វ៊ីស ​កាណាដា នូវែលសេឡង់ និង   អូទ្រីស ក៏បានជា​ប់ក្នុងចំណាត់ថ្នាក់ទាំង ១០ ប្រទេសនៅ​ក្នុងបញ្ជីនេះ។

ឈរ​នៅចុងក្រោយនៃតារាងចំណាត់ថ្នាក់នេះគឺជាប្រទេសស៊ូដង់ខាង      ត្បូង។ នាបច្ចុប្បន្ននេះ ចំនួន​ប្រជាជន​ ៦០% នៃប្រទេសនេះត្រូវប្រឈមមុខនឹងស្ថានភាពកង្វះស្បៀងអាហារ បន្ទាប់ពី​សង្គ្រាម​ស៊ីវិល​ដ៏បង្ហូ​រឈាម​ ដែ​លបានបណ្តលឲ្យមនុស្សប្រ​មាណ ៤00.000 នាក់បានស្លាប់ផងដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top