ព័ត៌មាន

ប្រទេសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP)
 

អញ្ជើញថ្លែងមតិនៅសម័យប្រជុំប្រចាំរបស់រដ្ឋាភិបាល នាថ្ងៃទី ៩ ខែមិនា នៅទីក្រុងហាណូយ ស្តីពី​ការបង្ការ​និង​ទប់​ស្កាត់​ការរាតត្បាត Covid-19 នោះ  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់​ធ្ងន់​លើសារ​ដែល​ថា​ វៀត​ណាមមានគ្រប់សមត្ថភាព  គ្រប់ប្រភពកម្លាំង​ ស្មារតីមោះមុតនិងបទពិសោធន៍ ដើម្បីគ្រ​ប់គ្រង ជំងឹ​រាត​ត្បាត​ Covid-19។
 
លោកនាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានក្រើនរំលឹកប្រជាជន គួរតែនឹងនរចិត្ត  កុំតក់ស្លុតនិង​កុំបារម្ភ​អោយ​សោះ ព្រោះរដ្ឋាភិបាលបានត្រៀមជាស្រេច សម្រាប់គ្រប់ស្ថានភាពនៃការរាតត្បាតនេះ។ ភស្ដុ តាងគឺថា ទោះ​បីមានអ្នកឆ្លង Covid-19 ចំនួន ៣០នាក់ក៏ដោយ ប៉ុន្តែយើងបាន​ព្យាបាលជាសះស្បើយ​សម្រាប់​មនុស្ស ​១៦ នាក់ ក្នុងនោះមានអ្នកជំងឺមកពីទីក្រុង Wuhan (ប្រទេសចិន) ផងដែរ។
 
លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖  “ការប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាត​ដូចជាការ​ប្រឆាំង​នឹង​សត្រូវ​អញ្ចឹង។ រដ្ឋាភិបាលតែងតែក្តាប់ជាប់គ្រប់ស្ថានការណ៍ជាបន្ទាន់ ដោយមានផែនការនិង​សេណា​រីយ៉ូ​សកម្ម ​ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរ​ដ្ឋាភិបាលមូលដ្ឋាន ជាមួយគណៈកម្មា​ ធិការជាតិ​ដឹកនាំការ​​បង្ការ ប្រយុទ្ធនឹងការរាតត្បាត   ពោលគឺ ត្រៀមជាស្រេច លះបង់ប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារ​សុខ​ភាព​ប្រជាជនបានល្អបំផុត។ សូមជម្រាបថា ប្រទេសវៀតណាមមានគ្រប់សមត្ថភាព គ្រប់ប្រភពធនធាន ស្មារតីមោះ​មុត​និងបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺ ដោយអះអាងថា សុខភាពរបស់ប្រជាជន​គឺ​សំខាន់​បំផុត”​។

 

លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយក្រសួង ស្ថាប័ននានា ត្រូវរៀបចំផែនការឱ្យបានល្អដើម្បីធានាថា ក្នុង​កាលៈទេសៈណា ក៏អាចចាត់ចែងបានដែរ។  ម្យ៉ាងវិញទៀត ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ត្រូវផ្តល់​ព័ត៌មាន​ឱ្យទាន់​ពេលវេលា តម្លាភាពនិងត្រឹមត្រូវ។ ទន្ទឹមជាមួយគ្នានោះ ចាត់ការអោយបានជាដាច់ខាត នូវ​ព័ត៌មាន​​មិនពិតនិងការបំភាន់បង្កឱ្យមានផលវិបាកដល់សង្គម។ ជាពិសេស ត្រូវធានាបាននូវ​ទំនិញប្រើប្រាស់​ចាំបាច់​ ក្នុងនោះផ្តោតសំខាន់លើចំណីអាហារ ថ្នាំសង្កូវនិងមធ្យោបាយផ្សេងៗទៀត ដើម្បីបំពេញ​តាម​សេចក្តី​ត្រូវការ​របស់​ប្រជាជន។
 
លោក​នាយករដ្ឋមន្រ្តីក៏បានយល់ព្រមតាមសំណើរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ និង​ប្រយុទ្ធ​ជាមួយ​ជំងឺរាត​ត្បាត ស្តីពីការមិនរៀបចំការប្រជុំ ដែលមិនចាំបាច់។ យល់ព្រមតាមសំណើរបស់ក្រសួងសុខាភិបាល ក្នុងការ​អនុញ្ញាតិឱ្យចេញ សម្រេចចិត្តដើម្បីកំណត់ការផ្តល់អាជ្ញាប័ណ្ណនាំចេញសម្រាប់ម៉ាសវេជ្ជសាស្រ្ត ក្នុង​ដំណើការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ។ ទាក់ទងនឹងសន្និសីទការបរទេសសំខាន់ៗ លោកនាយករដ្ឋមន្រ្តី​បាន​ចាត់​ឱ្យក្រសួង​ការបរទេស​ពិចារណានិងរាយការណ៍ជម្រាបជូននាយករដ្ឋមន្រ្តី៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម


top