ព័ត៌មាន

ប្រទេសវៀតណាមមានតំណាងចំនួន ៦ ក្នុងតារាងរៀបចំណាត់ថ្នាក់សាកល វិទ្យាល័យល្អបំផុតលើពិភពលោក

ក្នុងតារាងរៀបចំណាត់ថ្នាក់ THE WUR 2023 វៀតណាមមាន សាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់ចំនួន ៦ រួមមាន៖ សាកលវិទ្យាល័យជាតិហាណូយ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហាណូយ សាកលវិទ្យាល័យ Duy Tan សាកលវិទ្យាល័យ Ton Duc Thang និងសាកលវិទ្យាល័យថ្មីមួយដែលជាប់ចំណាត់ថ្នាក់លើកនេះគឺសាកលវិទ្យាល័យ Hue។
  សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ។ (រូបថត៖ HUST)  

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ទស្សនាវដ្តីអង់គ្លេស Times Higher Education (THE) បានប្រកាសតារាងរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២៣ (WUR 2023)។ ក្នុងតារាងរៀបចំណាត់ថ្នាក់ THE WUR 2023 វៀតណាមមាន សាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់ចំនួន ៦ រួមមាន៖ សាកលវិទ្យាល័យជាតិហាណូយ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហាណូយ សាកលវិទ្យាល័យ Duy Tan សាកលវិទ្យាល័យ Ton Duc Thang និងសាកលវិទ្យាល័យថ្មីមួយដែលជាប់ចំណាត់ថ្នាក់លើកនេះគឺសាកលវិទ្យាល័យ Hue។ តារាងរៀបចំណាត់ថ្នាក់ THE WUR ធ្វើការវាយតម្លៃពីសាកលវិទ្យាល័យលើទូទាំង ពិភពលោក ដោយផ្អែកលើការស្រាវជ្រាវអំពីភារកិច្ចស្នូលនៃសាកលវិទ្យាល័យ យោង ទៅតាមក្រមសូចនាករស្តង់ដារ ដើម្បីផ្តល់ការប្រៀបធៀបគ្រប់ជ្រុងជ្រោយនិង យុត្តិធម៌៕


top