ព័ត៌មាន

ប្រទេសលោកខាងលិចយល់ព្រមដករុស្ស៊ីចេញពីប្រព័ន្ធ SWIFT

ទណ្ឌកម្មថ្មីដោយមានការព្រមព្រៀងរបស់អាមេរិក បារាំង កាណាដា អ៊ីតាលី ចក្រភពអង់គ្លេស និងគណៈកម្មការអឺរ៉ុប ក៏រួមមានការកំណត់សមត្ថភាពរបស់ធនាគារកណ្តាលរុស្ស៊ីក្នុងការជួយឧបត្ថម្ភប្រាក់ rouble ។

 

  អគារត្រូវបានគេបំផ្លាញនៅ Koshy Tsa នៅជាយក្រុងគៀវ ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ (រូបថត៖ AFP/VNA)  

 

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់នៅថ្ងៃទី ២៦ កុម្ភៈ បាននិយាយថា ប្រទេសនេះនិងសម្ព័ន្ធមិត្តលោកខាងលិចបានយល់ព្រមដកប្រទេសរុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT ក្នុងកញ្ចប់ ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូទាក់ទងនឹងយុទ្ធនាការយោធាបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា ទណ្ឌកម្មថ្មីដោយមានការព្រមព្រៀងរបស់អាមេរិក បារាំង កាណាដា អ៊ីតាលី ចក្រភពអង់គ្លេស និងគណៈកម្មការអឺរ៉ុប ក៏រួមមានការកំណត់សមត្ថភាពរបស់ធនាគារកណ្តាលរុស្ស៊ីក្នុងការជួយឧបត្ថម្ភប្រាក់ rouble ។ លើសពីនេះទៅទៀត បុគ្គល និងស្ថាប័ននានានៅប្រទេសរុស្ស៊ី និងប្រទេសផ្សេងទៀតដែលគាំទ្រទីក្រុងម៉ូស្គូក្នុងជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែនក៏នឹងត្រូវកំណត់គោលដៅផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបានសង្កត់ធ្ងន់លើការត្រៀមខ្លួនដើម្បីអនុវត្តន៍ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើរុស្ស៊ីមិនបញ្ឈប់សកម្មភាពយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន៕


top