ព័ត៌មាន

ប្រទេសបារាំងបានប្រារព្ធព្រឹត្តិការណ៍ជាច្រើនដែលរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី ១

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចូលរួមក្នុងពិធីបុណ្យមានលក្ខណៈជានិមិត្តរូបដ៏ធំមួយនៅព្រៃ Rethonde នៃទីក្រុង Compiegne ប្រទេសបារាំង។

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel
បានចូលរួមក្នុងពិធីបុណ្យមានលក្ខណៈជានិមិត្តរូបដ៏ធំមួយនៅព្រៃ Rethonde

នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានបើកសម្ពោធផ្ទាំងថ្មអនុស្សាវរីយ៍ ដែលជាកន្លែងគណបក្សទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់សង្គ្រាមមហ ន្តរាយដែលបានសម្លាប់មនុស្ស ចំនួន១៨ លាននាក់។ នេះគឺជាលើកដំបូងហើយ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ១ ដែលប្រធានាធិបតីបារាំងនិងអធិកាបតី​អាល្លឺម៉ង់បានជួបប្រជុំគ្នានៅកន្លែងអនុស្សាវរីយ៍នេះ។

ការប្រារព្ធពិធីនេះបានធ្វើឡើងនៅថ្ងៃទី ១១ ខែវិច្ឆិកា នៅលើវិថី Champs Elysée (មជ្ឈមណ្ឌលទីក្រុងប៉ារីស) ដោយ​មានការចូលរួមពីប្រមុខរដ្ឋនិងថ្នាក់ដឹកនាំជាតិចំនួន ៧២រូប ។

សូមគូសបញ្ជាក់ថា នៅដើមសប្ដាហ៍នេះព្រឹត្តិការណ៍ជាច្រើនបានប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសបារាំង។ ការតាំងពិព័រណ៍គម្រោងអប់រំ និងការសម្តែងសិល្បៈត្រូវបានធ្វើឡើងក្នុងរយៈពេលវែងដើម្បីរំឭកដល់ជំនាន់បច្ចុប្បន្នអំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ប៉ុន្តែក៏ពោរពេញទៅដោយភាពក្លាហានរបស់ប្រទេសបារាំងនិងអឺរ៉ុប ក៏ដូចជាដើម្បីរំឮកដល់ទាហានបារាំង ១,៤ លាននាក់ បានពលីក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top