ព័ត៌មាន

ប្រទេសនិងតំបន់ដែនដីចំនួន២០ចូលរួមពិព័រណ៍អន្តរជាតិ Growtech Vietnam ឆ្នាំ២០១៩


 ស្ដង់ទំនិញរបស់សហគ្រាសកូរ៉េខាងត្បូងចូលរួមពិព័រណ៍ (រូបថត៖ VOV5) 
 

ពិព័រណ៍​អន្តរជាតិអំពីឧបករណ៍និងបច្ចេកវិទ្យាកសិកម្ម-រុក្ខកម្ម-នេសាទ វៀតណាមឆ្នាំ២០១៩ (Growtech Vietnam) បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ រដ្ឋធានីហាណូយ។ នេះជា​ឆ្នាំ​ទី​បី ហើយដែលនាយកដ្ឋានអភិវឌ្ឍទីផ្សារនិងសហគ្រាសវិទ្យាសាស្ត្របច្ចេក វិទ្យា (ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​) និងក្រុមហ៊ុនភាគហ៊ុន ADPEX សហការគ្នា រៀបចំពិព័រណ៍នេះ។
 
ដោយ​មានការចូលរួមរបស់ស្ដង់ទំនិញចំនួន២៥០ស្តង់ ពិព័រណ៍ Growtech ឆ្នាំនេះតាំង​បង្ហាញ​ផលិត​ផល​ឧបករណ៍​បច្ចេកវិទ្យាជាង៥ពាន់មកពីប្រទេសនិងតំបន់ដែនដីចំនួន២០ ដែលគ្រោងទាក់​ទាញ​បាន​ភ្ញៀវ​មក​ទស្សនា​ចំនួន១ហ្មឺននាក់។ ពិព័រណ៍ Growtech ឆ្នាំ២០១៩មានបច្ចេកវិទ្យាជួរមុខជាច្រើនក្នុងបដិវត្តន៍ឧស្សាហ កម្មលើកទី​៤ ជាពិសេសគឺបច្ចេកវិទ្យាមកពីប្រទេសដែលមានកសិកម្មបច្ចេកវិទ្យា ខ្ពស់ដូចជា ហូឡង់ បារាំង នូវែលហ្សេ​ឡង់ អ៊ីតាលី អេស្ប៉ាញ់ ព័រទុយហ្គាល់ ជប៉ុន កូរ៉េខាងត្បូងនិងចិន ជាដើម។ អនុរដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេក វិទ្យាវៀតណាមលោក Tran Van Tung បានសង្កត់ធ្ងន់ថា៖
 
“Growtech​ Vietnam ឆ្នាំ២០១៩ជាពិព័រណ៍មានទ្រង់ទ្រាយធំបំផុតតាំងពីមុន មក។ ព្រឹត្តិការណ៍​នេះ​បាន​រួម​ចំណែក​បង្កើតឡើងបរិយាកាសសាជីវកម្ម តភ្ជាប់គ្នា ក្នុងសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យា ជាមួយបណ្ដា​ដៃគូប​រទេស​។ តាមនោះ ជួយអោយសហគ្រាសវៀតណាម កសិករវៀតណាមមានឱកាសអភិក្រមនឹង វិទ្យាសាស្ត្រ​បច្ចេក​វិទ្យាខ្ពស់​។ ពិព័រណ៍ក៏រួមចំណែកឆ្ពោះទៅរកការអភិវឌ្ឍប្រកប ដោយចីរភាពសម្រាប់វិស័យកសិកម្ម រុក្ខកម្ម នេសាទលើ​ទូទាំងពិភពលោក និយាយរួមនិងវៀតណាមនិ​យាយដោយ ឡែកផងដែរ”៕ ​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top