ព័ត៌មាន

ប្រទេសនានាតាមដានយ៉ាងដិតដល់នូវបម្រែបម្រួលនយោបាយនៅកូរ៉េខាងត្បូង

សហគមន៍អន្តរជាតិនៅថ្ងៃ ទី ៥ ធ្នូ នេះ បានសម្តែងការព្រួយបារម្ភនិងជំរុញឲ្យមានដំណោះស្រាយដោយសន្តិភាព និងគោរពច្បាប់ ចំពោះអស្ថិរភាពនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីច្បាប់អាជ្ញាសឹកជាបន្ទាន់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីយប់ថ្ងៃទី ៣ ខែធ្នូ។

ជប៉ុន ដែលជាប្រទេសជិតខាងដែលមានទំនាក់ទំនងល្អជាមួយរដ្ឋបាលរបស់ប្រធានាធិបតី Yoon Suk Yeol បានលើកឡើងថា ខ្លួនកំពុងតាមដានស្ថានការណ៍ដោយក្តីបារម្ភពិសេស។ នៅក្នុងបទថ្លែងមតិនៅចំពោះមុខសភាកាលពីថ្ងៃទី ៥ ខែធ្នូ នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានព្រមានថា៖ "ស្ថានភាពសន្តិសុខរបស់ប្រទេសជប៉ុនអាចផ្លាស់ប្តូរជាមូលដ្ឋាន" នៅចំពោះមុខស្ថានភាពអស្ថិតស្ថេរក្នុងទីក្រុងសេអ៊ូល។ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ៤ ខែធ្នូ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានសង្កត់ធ្ងន់ថា បទបញ្ជាច្បាប់អាជ្ញាសឹកជាបន្ទាន់របស់ប្រធានាធិបតីកូរ៉េ Yoon Suk Yeol ទោះបីជាមានរយៈពេលខ្លីក៏ដោយ បានបង្កឱ្យមាន "ក្តីបារម្ភយ៉ាងជ្រាលជ្រៅ" សម្រាប់អាមេរិក។ លោកក៏បានឲ្យដឹងថា ក្រុងវ៉ាស៊ីនតោនមិនទទួលបានព័ត៌មានជាមុនអំពីព្រឹត្តិការណ៍​នេះទេ ហើយបានបញ្ជាក់ថា មន្ត្រីអាមេរិកនឹងធ្វើការផ្លាស់ប្តូរមតិជាមួយដៃគូកូរ៉េខាងត្បូង។

ប៉ូលីសកូរ៉េត្រូវបានដាក់ពង្រាយនៅខាងក្រៅអគាររដ្ឋសភា បន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤។ រូបថត៖ រ៉យទ័រ

ក្នុងពេលជាមួយគ្នានោះ ចិនបានជំរុញពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្ន។ បច្ចុប្បន្ន ស.ប.ប.កូរ៉េ មិនបានផ្តល់ការឆ្លើយតបណាមួយចំពោះស្ថានការណ៍នៅកូរ៉េខាងត្បូងនៅឡើយ៕


top