ព័ត៌មាន

ប្រទេសតំបន់មេគង្គ - ឡានឆាងឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការ

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី ៥ បានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ នៅថ្ងៃទី ២០ ខែកុម្ភៈ ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ថៃ ចិននិងវៀតណាម។
 

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)



អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានគូសបញ្ជាក់ពីការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមចំពោះកិច្ចសហប្រតិ បត្តិការ MLC និងបានសង្កត់ធ្ងន់ថា យន្តការនេះគួរតែចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ក្នុងការដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់និងនាំមកនូវផលប្រយោជន៍យូរអង្វែងដល់ប្រជាជន។

ទាក់ទិននឹងទិសដៅប្រតិបត្តិការ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានមានលើកឡើងថា កិច្ច សហប្រតិបត្តិការ MLC គួរតែឆ្ពោះទៅការធ្វើអោយប្រសើរឡើងនូវភាពធន់នៃខឿនសេដ្ឋកិច្ច ចំពោះមុខបម្រែបម្រួលនិងអស្ថិរភាពដែលមិនអាចប៉ាន់ស្មានបាន ដោយផ្តោតលើប្រភពធនធានសម្រាប់វិស័យងាយរងគ្រោះនិងមានអត្ថន័យសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក។ ជាពិសេស៖ កិច្ចសហប្រតិបត្តិការកសិកម្មត្រូវផ្តោតលើការពង្រឹងសមត្ថភាពបច្ចេកវិទ្យាសម្រាប់អាជីវកម្ម និងកែលំអលក្ខណៈស្ថេរភាព និងភាពជឿជាក់នៃទីផ្សារជាធាតុនាំចេញសម្រាប់ផលិតផលកសិកម្ម។ ទន្ទឹមជាមួយគ្នានោះ ស្ថានភាពគ្រោះរាំងស្ងួតដែលកាន់តែខ្លាំងឡើងៗ នៅក្នុងអាងទន្លេមេគង្គក៏តម្រូវឲ្យប្រជាជន តាមបណ្តោយទន្លេត្រូវមានសកម្មភាពយ៉ាងខ្លាំង ដើម្បីធានាការអភិវឌ្ឍទន្លេប្រកបដោយនិរន្តរភាព។

នារសៀលថ្ងៃទី ២០ ខែកុម្ភៈនេះ នៅខាងក្រៅនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពិសេសអាស៊ាន - ចិន នៅទីក្រុងវៀងច័ន្ទ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម


top