ព័ត៌មាន

ប្រទេសជាច្រើនបានបន្ធូរបន្ថយវិធានការបង្ការ​និង​ទប់​ស្កាត់​ជំងឺរាតត្បាត​កូវីដ-១៩

យោងតាមទំព័រស្ថិតិអន្តរជាតិ worldometer.info បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីសរុបចំនួនជាង ៣,៣ លាននាក់ ដែលបង្កើនចំនួនករណីឆ្លងជំងឺសរុបឡើងដល់ជាង ៣៦៦,៥ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៥៦លាននាក់ នេះបើគិតត្រឹមម៉ោង ១ ថ្ងៃទី ២៨ ខែមករា (ម៉ោង UTC)។
 

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយមានករណីឆ្លងជំងឺជាង ៧៤,៦ លាននាក់ និងករណីស្លាប់ចំនួនជាង ៩ ពាន់នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

រដ្ឋបាលនៃរដ្ឋធានី Delhi ប្រទេសឥណ្ឌា បានសម្រេចចិត្តបញ្ចប់បម្រាមគោចរនៅចុងសប្តាហ៍នេះនិងវិធានការបង្ការជំងឺរាតត្បាតនៅទីផ្សារនានាក្នុងរដ្ឋធានី។

អ៊ីស្រាអែលបានប្រកាស ដាក់ពង្រាយការចាក់វ៉ាក់សាំងដូសទី ៤ សម្រាប់ជនងាយរងគ្រោះទាំងអស់ដែលមានអាយុលើសពី ១៨ ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតនៅក្នុងប្រទេសនេះ។

នៅទ្វីបអឺរ៉ុប តំបន់អង់គ្លេសរបស់អង់គ្លេស បានដកវិធានការរឹតត្បិត ដែលត្រូវបានអនុវត្តន៍ដើម្បីការពារការរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron តាមនោះប្រជាជននឹងមិនត្រូវពាក់ម៉ាស់នៅក្នុងកន្លែងបិទជិត និងមិនចាំបាច់បង្ហាញ "លិខិតឆ្លងដែនវ៉ាក់សាំង"ទៀតឡើយ។

ប្រទេសអ៊ីតាលីនឹងបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត សម្រាប់អ្នកដំណើរដែលមកពីគ្រប់ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចាប់ពីខែកុម្ភៈខាងមុខ។ អាជ្ញាធរសុខាភិបាលបែលហ្ស៊ិកបានកែសម្រួលវិធានការបង្ការជំងឺរាតត្បាតនៅក្នុងសាលារៀន តាមនោះ ថ្នាក់រៀននឹងមិនត្រូវបិទទ្វារ បើទោះបីជាមានករណីឆ្លងកូវីដ-១៩ថ្មី ក៏ដោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top