ព័ត៌មាន

ប្រទេសជាច្រើនបន្តជម្លៀសពលរដ្ឋចេញពីទីក្រុង Wuhan

 គិត​ដល់ថ្ងៃទី២ខែកុម្ភៈ មាន ពលរដ្ឋកាណាដាចំនួន ៣២៥នាក់​បាន​ស្នើសុំ​អោយ​រដ្ឋាភិបាល​ជួយឧបត្ថម្ភ​ចាកចេញ​ពីទីក្រុង Wuhan។

​ក្នុងសេចក្ដីប្រកាសរួមចេញពីថ្ងៃទី២ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេស រដ្ឋ​មន្ត្រី​សុខាភិបាល​និង​រដ្ឋមន្រ្តីការ​ពារជាតិ​របស់​កាណាដាបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានរៀបចំផែនការជួយ​ឧបត្ថម្ភដល់​ពលរដ្ឋកាណាដា ដែល​មាន​បំណង​ចង់ចាកចេញពីទីក្រុង Wuhan ប្រទេសចិន ជាទី កន្លែងដែល​ផ្ទុះឡើង​ជំងឺអាសន្ន​រោគរលាកផ្លូវ​ដង្ហើមបង្ក​ឡើងដោយវីរុស corona ប្រភេទថ្មី (nCoV)។

​តាមសេចក្ដីប្រកាសពោលខាងលើថា គិតដល់ថ្ងៃទី២ខែកុម្ភៈ មាន ពលរដ្ឋកាណាដាចំនួន៣២៥ នាក់​បាន​ស្នើសុំ​អោយ​រដ្ឋាភិបាលជួយឧបត្ថម្ភចាកចេញពីទីក្រុង Wuhan។

នាថ្ងៃដដែល អូស្ត្រាលីបានប្រកាសថា ពលរដ្ឋអូស្ត្រាលីចំនួន២៤៣ នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Wuhan ដោយ​យន្តហោះឈ្នួល។

មុន​នោះ ក្រុមមនុស្សចំនួន២៥០នាក់ដែលមានសញ្ជាតិខុសគ្នាចំនួន ៣០ត្រូវបានដឹកជញ្ជូនពីទីក្រុង Wuhan ទៅ​កាន់​មូលដ្ឋានសឹក Istres របស់បារាំង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top