ព័ត៌មាន

ប្រទេសជាច្រើនទៀតហាមប្រាមនាវារុស្ស៊ីចូលចត

ក្រុមមន្ត្រីកងទ័ពជើងទឹករ៉ូម៉ានីបានចេញសេចក្តីប្រកាសព័ត៌មានដោយប្រកាសថា ចាប់ពីថ្ងៃទី ១៧ ខែមេសា នាវាដែលមានទង់ជាតិរុស្ស៊ី នឹងត្រូវហាមឃាត់មិនឱ្យចូលកំពង់ផែរ៉ូម៉ានី លើកលែងតែនាវាដែលមានគោលបំណងជួយសង្គ្រោះមនុស្សធម៌ និង ដឹកជញ្ជូនថាមពល។
  កំពង់ផែទំនិញនៅទីក្រុង Odessa ប្រទេសអ៊ុយក្រែន (រូបថត៖ Reuters/VNA)  

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីកាលពីថ្ងៃទី ១៦ ខែមេសាបានផ្សព្វផ្សាយថាប្រទេសនេះនឹងបិទកំពង់ផែរបស់ខ្លួនចំពោះនាវារុស្ស៊ីចាប់ពីថ្ងៃទី ១៧ ខែមេសា។ ក្រុមមន្ត្រីកំពង់ ផែអ៊ីតាលីបាននិយាយថា នាវារុស្ស៊ី កំពុងបោះយុថ្កានៅក្នុងកំពង់ផែអ៊ីតាលី នាបច្ចុប្បន្ននឹងត្រូវចាកចេញភ្លាមៗនៅពេលប្រតិបត្តិការពាណិជ្ជកម្មបានបញ្ចប់។

ដូចគ្នានេះដែរ ក្រុមមន្ត្រីកងទ័ពជើងទឹករ៉ូម៉ានីបានចេញសេចក្តីប្រកាសព័ត៌មានដោយប្រកាសថា ចាប់ពីថ្ងៃទី ១៧ ខែមេសា នាវាដែលមានទង់ជាតិរុស្ស៊ី នឹងត្រូវហាមឃាត់មិនឱ្យចូលកំពង់ផែរ៉ូម៉ានី លើកលែងតែនាវាដែលមានគោលបំណងជួយសង្គ្រោះមនុស្សធម៌ និង ដឹកជញ្ជូនថាមពល។ នាថ្ងៃទី១៥ ខែមេសា ប្រទេសបែលហ្សិកក៏បានចេញបម្រាមស្រដៀងគ្នានេះដែរ។

ទាំងនេះគឺជាសកម្មភាពនៅក្នុងយុទ្ធនាការដាក់ទណ្ឌកម្មដ៏ទូលំទូលាយដែលប្រទេសលោកខាងលិចជាច្រើន និងសម្ព័ន្ធមិត្តបានអនុវត្តន៍ចំពោះទីក្រុងម៉ូស្គូ បន្ទាប់ពី រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕


top