ព័ត៌មាន

ប្រទេសជាច្រើនចូលរួមពិព័រណ៍ OCOP អន្តរជាតិនៅវៀតណាម


 ពិធីកាត់ខ្សែបូរប្រារព្ធពិព័រណ
 

 ព្រឹត្តិកា​រណ៍ទាំងពីរនេះបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន៧០០របស់​សហគ្រាស​នានា​មក​ពី​ខេត្ត​ក្រុង​ចំនួន​៤០ទូទាំងប្រទេស។ ក្រៅពីនោះ ឆ្នាំ នេះក៏មានការចូលរួមរបស់សហគ្រាសបរទេសមកពីជប៉ុន ហូឡង់ កម្ពុជា ​ឥណ្ដា ឡាវ ថៃ ចិន អូស្ត្រាលី និងរុស្ស៊ី ជាដើម។
 
នាថ្ងៃទី១៧ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Sai Gon ក្រសួង កសិកម្ម​និងអភិវឌ្ឍ​ជនបទ​វៀត​ណាម​សហការ​ជាមួយសមាគមន៍នាំចេញទំនិញ វិចិត្រសិល្បៈវៀតណាម បានរៀបចំពិ​ព័រណ៍អន្តរជាតិ​ឃុំមួយផលិត​ផលមួយ ​(OCOP) និងពិព័រណ៍អន្តរជាតិទំនិញវិចិត្រសិល្បៈនិងកាដូ (Lifestyle) ឆ្នាំ២០១៩។​

​ព្រឹត្តិការណ៍ទាំងពីរនេះបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន៧០០របស់សហគ្រាសនា​នាមកពីខេត្ត​ក្រុងចំនួន៤០​ទូទាំងប្រទេស​។ ក្រៅពីនោះ ឆ្នាំ នេះក៏មានការចូលរួមរបស់សហគ្រាសប​រទេសមកពីជប៉ុន​ ហូឡង់​ កម្ពុជា ឥណ្ដា ឡាវ ថៃ ចិន អូស្ត្រាលី និង​រុស្ស៊ី ​ជាដើម។
 
 ​OCOP ជាកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជនបទ ដែលត្រូវបាន ដំណើរការអនុវត្តន៍​នៅវៀត​ណាម​ចាប់តាំង​ពីឆ្នាំ២០១៣។ កម្មវិធីនេះបានរួម ចំណែករៀបចំរចនាសម្ព័ន្ធឡើងវិញនូវការធ្វើផលិតកម្មកសិកម្ម ឧស្សាហកម្ម ​សិប្បកម្ម ផ្លាស់ប្ដូរមនសិការធ្វើផលិតកម្ម ហើយលើកស្ទួយប្រាក់ចំណូលសម្រាប់ ប្រជាជន​នៅតំ​បន់​​ជនបទ​វៀតណាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top