ព័ត៌មាន

ប្រទេសជប៉ុននិង រុស្ស៊ីមានភាពតានតឹងឡើងវិញពាក់ព័ន្ធនឹងតំបន់កោះដែលមានជម្លោះ


  ប្រជុំកោះតំបន់ដែនដីភាគខាងជើង/ត្បូង Kuril ដែលមានជម្លោះរវាងជប៉ុននិងរុស្ស៊ី
 

 រដ្ឋាភិបាលជប៉ុននាពេលថ្មីៗនេះ បានសម្តែងការប្រឆាំងជំទាស់ចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុង ដែន​ទឹក​សមុទ្រជិតប្រជុំកោះមានជម្លោះជាមួយជប៉ុន ដែលទីក្រុងតូក្យូហៅថាដែនដីភាគខាងជើង ខណៈដែល​ទីក្រុងម៉ូស្គូបានហៅថាកោះ Kurils ខាងត្បូង។

មុន​នេះ ក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ២ មេសាបានទទួលសេចក្តីជូនដំណឹងមកពីទីក្រុងមូស្គូថា កង​ទ័ព​រុស្ស៊ី​នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងដែនទឹកជិតកោះ Kunashiri ដែលរុស្ស៊ីហៅថា Kunashir ចាប់​ពីថ្ងៃ​ទី៤ដល់​ថ្ងៃទី១២ ខែមេសា។ ភ្លា​មមួយរំពេច រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជូន​កំណត់​ទូត​ប្រឆាំង​ជំទាស់ទៅ​ក្រសួង​ការបរទេសរុស្ស៊ីតាមរយៈស្ថានទូតប៉ុនប្រចាំ​នៅទីក្រុងមូស្គូ​ ។  រដ្ឋាភិបាន​ឲ្យដឹងថា​ទង្វើរនេះរបស់​រុស្ស៊ីគឺ​គ្មាន​សមហេតុ​សមផល​ជាមួយ គោលជំហររបស់ទីក្រុងតូ​ក្យូស្តីពីបញ្ហាដែនដីភាគខាងជើងទេ​ ហើយវាមិន​អាចទទួលយក​បានទាំងស្រុង​នោះឡើយ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top