ព័ត៌មាន

ប្រទេសចំនួន ៦ បន្ថែមទៀតចូលរួមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍

ការដែលប្រទេសជាច្រើនបានចូលរួមក្នុង TAC ដូចជាបច្ចុប្បន្នបានបង្ហាញពីសារៈសំខាន់នៃសន្ធិសញ្ញានេះជាមួយគោលដៅ និងគោលការណ៍ជាមូលដ្ឋានក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគីមិត្តភាព និងការរួមរស់ដោយសុខសន្តិភាព។
  សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបអនុស្សាវរីយ៍ជាមួយអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាស៊ាន (រូបថត៖ Nguyen Vu Hung/VNA)  

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-55) នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តំណាងប្រទេសដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម ( UAE) បានចុះហត្ថលេខាលើឯកសារចូលរួមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ដូច្នេះ បច្ចុប្បន្ន សន្ធិសញ្ញានេះ មានសមាជិកចំនួន ៤៩ ប្រទេស។

អញ្ជើញថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលជាប្រធាន AMM-55 បានសង្កត់ធ្ងន់ថា ការដែលប្រទេសជាច្រើនបានចូលរួមក្នុង TAC ដូចជាបច្ចុប្បន្នបានបង្ហាញពីសារៈសំខាន់នៃសន្ធិសញ្ញានេះជាមួយគោលដៅ និងគោលការណ៍ជាមូលដ្ឋានក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគីមិត្តភាព និងការរួមរស់ដោយសុខសន្តិភាព។

សូមបញ្ជាក់ដែរថា TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី៕


top