ព័ត៌មាន

ប្រទេសចំនួន ៥ បានចូលរួមមហោស្រពបង្ហោះបាឡុងអន្តរជាតិ - Hue ឆ្នាំ ២០១៩

 មហោស្រពបង្ហោះបាឡុងអន្តរជាតិ- Hue លើកទី ៣ ( Ballon Over Hue 2019) ដែល​មាន​ការ​ចូល​រូម​របស់​ប្រទេស​ចំនួន​ ៥ រូមមាន៖ ជប៉ុន ហូល្ល​ង់ ថៃ ម៉ាឡេស៊ី និងវៀតណាម។ នេះគឺជា​សកម្មភាពក្នុងក្របខ័ណ្ឌ​ នៃពិធី​បុណ្យ​សិប្បកម្ម​ប្រពៃណី​ Hue  ឆ្នាំ ២០១៩ នឹងបានប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ២ ខែ ឧសភាឆ្នាំ២០១៩ នេះតែម្តង។​

ពោល​គឺ មហោស្រពបង្ហោះបាឡុងអន្តរជាតិ- Hue ឆ្នាំ ២០១៩បានរៀបចំនៅទីលាន Ngo Mon ពីថ្ងៃទី ២៦ ខែ​មេសា​ ដល់​ថ្ងៃទី ២ ខែ ឧសភា។ ជាពិសេសនាយប់​ថ្ងៃទី ​២៧ ខែមេសា​នឹង​ប្រព្រឹត្ត​ទៅកម្ម​វិធីរាត្រី​បញ្ជាំង​ពន្លឺបាឡុ​ង​។ មហោស្រ​ពប​ង្ហោះបាឡុងអន្តរ ជាតិ- Hue ឆ្នាំ ២០១៩ បានរួមចំណែកធ្វើអោយបរិយាកាស នៅទីក្រុង Hue រំលេចទៅដោយ​រូ​បភាពចម្រុះពណ៍ផងដែរ៕

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top