ព័ត៌មាន

ប្រទេសចំនួន ១៩ ចូលរួមការតាំងពិពណ៌រ MTA HANOI 2017

 


ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន 

អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិន ចាប់ពីថ្ងៃទី ២៣ ដល់ទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ខេត្ត Lai Chau (ភាគខាងជើងវៀតណាម) និងខេត្ត Yunan (ភាគខាងត្បូងចិន) បានប្រព្រឹត្តទៅបណ្ដាសកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាង វៀតណាមនិងចិនលើកទី ៤ ឆ្នាំ ២០១៧។ នាថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុង Lai Chau  ខេត្ត Lai Chau  គណៈប្រតិភូមិកងទ័ពនៃប្រទេស​ទាំងពីរបានរៀបចំវេទិកាជួបប្រាស្រ័យនិងការហ្វឹកហាត់សហការក្នុងការប្រឆាំងបទល្មើសឆ្លងដែន រវាង​កងទ័ពការពារព្រំដែនខេត្ត Lai Chau ជាមួយកងទ័ពការពារតំបន់ Mengzi (ចិន) នៅភូមិ Po To ឃុំ Huoi Luong  ស្រុក Phong Tho ខេត្ត Lai Chau (វៀតណាម)៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម



top