ព័ត៌មាន

ប្រទេសចំនួន ១៥ បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម

ប្រទេស និងដែនដីចំនួន ១៥ រួមមាន៖ ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ឥណ្ឌា បេឡារុស្ស កម្ពុជា ហ្វីលីពីន ប៉ាឡេស្ទីន ម៉ាល់ឌីវ នូវែលសេឡង់ ស្រីលង្កា អេហ្ស៊ីប ទួរគី និងសិង្ហបុរី។

ប្រទេសចំនួន ១៥ បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម

វៀតណាមសម្រចបានកិច្ចព្រមព្រៀងជាមួយប្រទេស និងដែនដីចំនួន ១៥ ដើម្បីទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក។  - នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ក្នុងសន្និសីទកាសែតជាប្រចាំ ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ៣ មិនា តាមអនឡាញ។

យោងតាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ប្រទេស និងដែនដីចំនួន ១៥ រួមមាន៖ ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ឥណ្ឌា បេឡារុស្ស កម្ពុជា ហ្វីលីពីន ប៉ាឡេស្ទីន ម៉ាល់ឌីវ នូវែលសេឡង់ ស្រីលង្កា អេហ្ស៊ីប ទួរគី និងសិង្ហបុរីផងដែរ៕


top