ព័ត៌មាន

ប្រទេសចំនួន ១០ បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ ១៩ របស់​វៀតណាម

ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០២២ វៀតណាមបានបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាប្រចាំឡើងវិញជាមួយប្រទេស និងដែនដីចំនួន ៨។

(រូបថត៖ VNA)

នាបច្ចុប្បន្ន លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ ១៩ របស់វៀតណាមត្រូវបានប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ឥណ្ឌា បេឡារុស្ស កម្ពុជា ហ្វីលីពីន ប៉ាឡេស្ទីន និងម៉ាល់ឌីវទទួលស្គាល់។ នៅក្នុង សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមកាលពីថ្ងៃទី ២០ មករា អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ភាគីវៀតណាមក៏កំពុងទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំង ឬវិញ្ញាបនបត្របណ្តោះអាសន្នរបស់ប្រទេស និងដែនដីចំនួន ៧៩ ជាផ្លូវការផងដែរ។ ឆ្លើយសំណួរអំពីបែបបទសម្រាប់ពលរដ្ឋវៀតណាម និងមុខសញ្ញាជនបរទេសមួយចំនួនទៀត ដែលបានឆ្លងចូលប្រទេសវៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖

“ចំពោះមនុស្សដែលមានឯកសារឆ្លងចូលប្រទេសវៀតណាម ដែលមានសុពលភាពដូចជាប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ប័ណ្ណស្នាក់នៅបណ្តោះអាសន្ន ឬលិខិតលើកលែងទិដ្ឋាកា រគឺត្រូវបានឆ្លងចូលប្រទេសស្របតាមបទបញ្ញត្តិចំពោះជនបរទេសនៅវៀតណាម។ ចំពោះមនុស្សដែលមានតម្រូវការឆ្លងចូលវៀតណាម ដើម្បីស្វែងយល់អំពីទីផ្សារ ការងារ វិនិយោគ ធ្វើពលកម្ម ចូលរួមសន្និសីទ សិក្ខាសាលា សិក្សារៀនសូត្រ ប៉ុន្តែមិនទាន់មានឯកសារដូចដែលបានពោលខាងលើ គឺត្រូវស្នើសុំការអនុម័តលើគោលការណ៍របស់គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ក្រសួង ស្ថាប័នមជ្ឈឹម មុនពេលបំពេញបែបបទធានា និងផ្ដល់ទិដ្ឋាការឆ្លងចូលប្រទេសស្របតាមច្បាប់វៀតណាម”។

ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០២២ វៀតណាមបានបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាប្រចាំឡើងវិញជាមួយប្រទេស និងដែនដីចំនួន ៨ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top