ព័ត៌មាន

ប្រទេសចិនផលិតឡូតិ៍ថ្នាំដំបូងបង្អស់ ដែលអាចកំចាត់វីរុស Covid-19

នាថ្ងៃទី ១៧ ខែកុម្ភៈ ប្រទេសចិនបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឱសថ Hisun Zhejiang ដើម្បីផលិតឡូតិ៍ថ្នាំដំបូងបង្អស់ ដែលមានសមត្ថភាពព្យាបាលជំងឺដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) ។

សេចក្តីជូនដំណឹងពីអាជ្ញាធរខេត្ត  Zhejiang ប្រទេសចិន បានផ្សាយថា ក្នុងដំណាក់កាលនៃការផ្ទុះជំងឺរាតត្បាតដោយវីរុស Covid-19 នេះគឺជាប្រភេទថ្នាំដំបូងបង្អស់នៅប្រទេសចិន ដែលត្រូវបានទទួលការផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតជាផ្លូវការ ក្នុងការបញ្ចូលក្នុងបញ្ជីថ្នាំព្យាបាល។
ឈ្មោះនៃថ្នាំនេះកាលពីមុនគឺ favipiravir ឬ avigan ។ លើសពីនេះទៅទៀត អ្នកជំនាញចិនបានចាប់ផ្តើមពិសោធន៍វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ជាច្រើនប្រភេទលើសត្វ។ ការធ្វើ  តេស្តសត្វគឺជាជំហានបន្តទៀតក្នុងដំណើរការផលិតវ៉ាក់សាំងពិតប្រាកដផងដែរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top