ព័ត៌មាន

ប្រទេសកូរ៉េទាំងពីរនិងបញ្ជាការដ្ឋាននៃអង្គការសហប្រជាជាតិចូលរួមជំនួបចរចាត្រីភាគីលើកទី២

 នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៨ កូរ៉េខាងត្បូង សាធារណៈរដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិត​កូរ៉េនិង​បញ្ជាការ​ដ្ឋាន​នៃអង្គការ​សហប្រជាជាតិ បានរៀបចំជំនួបចរចាត្រីភា​គីលើ​កទី២នៅអគារសេរីភាព​ចំណុះ​ដែន​ដីកូរ៉េ​ខាង​ត្បូង​នៅភូ​មិ​សន្តិភាព Pan​mumjom។
 
ជំនួបចរចាត្រីភាគី​លើកនេះគឺសំដៅបញ្ជាក់និងវាយតម្លៃចំពោះដំណើរ​ការរុករកបោស​សម្អាត​គ្រាប់​បែកមីន​នៅតំបន់​ល្បាត​រួម (JSA) នៅភូមិសន្តិភាព Pan​mumjom ក៏ដូចជាវិធាន​ការកែត​ម្រូវ​កង​កម្លាំង​ទាហាន​យាមល្បាត​និងដំណើរការដកប៉ូស្តិ៍យាមនិងអាវុធ​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top