ព័ត៌មាន

ប្រតិភូកីឡាជនពិការវៀតណាមចេញ​ដំណើរ​ទៅ​ចូល​រួម​ ASEAN Para Games លើកទី១១

នាព្រឹកថ្ងៃទី២០ ខែកក្កដា នៅទីក្រុងហូជីមិញ អគ្គនាយកដ្ឋានកាយសម្ព័ន្ធនិងកីឡា បានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ សមាគមន៍ប៉ារ៉ាឡាំពិកវៀតណាម រៀបចំពិធីចេញដំណើរនៃគណៈប្រតិភូកីឡាជនពិការវៀតណាមទៅចូលរួមការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១១ (ASEAN Para Games ១១ )។

គណៈប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី មានសមាជិកចំនួន ១៥៣ នាក់ ក្នុងនោះមានអត្តពលិកចំនួន ១២០ នាក់។ អត្តពលិកបានចូលរួមប្រកួតក្នុងវិញ្ញាសារកីឡាចំនួន៨ ក្នុងចំណោមការប្រកួតទាំង ១៤ នៃព្រឹត្តិការណ៍។ ការប្រកួតកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍លើកទី១១ នឹងប្រព្រឹត្តិទៅនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ​២០២២​៕​

 

top