ព័ត៌មាន

ប្រតិកម្មរបស់វៀតណាមចំពោះសភាពការណ៍ជម្លោះឡើងជណ្តើរនៅតំបន់ហ្គាហ្សា


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

ថ្ងៃទី១៥ ខែឧសភា ​ឆ្នំា២០១៨ ឆ្លើយសំណួររបស់អ្នកយ​កព័ត៌មានស្តីពីប្រតិ ​កម្ម របស់​វៀត​ណាម​ចំពោះមុខ​សភាពការណ៍​ជម្លោះឡើងជណ្តើរ​ នៅតំបន់ហ្គាហ្សា រវាងកងក​ម្លាំងសន្តិសុខអ៊ីស្រាអ៊ែលនិងជនប៉ា​ឡេស្ទីន​នោះ អ្នកនាំ​ពាក្យ​ក្រសួង​ការ បរទេសវៀត​​ណា​ម លោកស្រី Le T​hi Thu Hang បានលើកច្បា​ស់ថា
 
“វៀតណា​មយកចិត្តទុកដាក់ ​តាមដាន និងសម្តែងនូវការព្រួយបា​រម្ភចំពោះ ស្ថានភាពអំពើហឹង្សា ឡើង​ជណ្តើរ​នៅតំបន់​ហ្គាហ្សានា​ប៉ុន្មានថ្ងៃកន្លងទៅ បណ្តា​លឲ្យជនប៉ាឡេស្ទីនច្រើន នាក់ត្រូ​វស្លាប់និងរ​ងរបួស។ វៀត​ណាម​អំពាវ​នាវ​ឲ្យភាគី​ទាក់ទិន​នានអត់ធ្មត់ ដោះ​ស្រាយជម្លោះដោយសន្តិវិធី ​បង្កើត​បរិយាកាស​ងាយស្រួល​សម្រាប់រាល់​កិច្ច​ចរចា ក៏ដូចជាការខិតខំប្រឹងប្រែ​ងអន្តរជាតិ សំដៅឈានដល់ដំណោះស្រាយ​ពេញ​លេញ យុត្តិធម៌​ និរន្តរភា​ព ធានាផលប្រយោជន៍ស្របច្បាប់របស់ភា​គីពាក់ព័ន្ធនានា ដើម្បីសន្តិភា​ព ស្ថិរភាព​ក្នុង​តំបន់​”៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top