សិល្បៈ ប្រជុំវិចិត្រសិល្បៈវៀតណាម - បារាំង 11/07/2018 ជាង៩០ ស្នាដៃរូបគំនូរបង្ហាញពីសន្តានចិត្ត ទុក្ខកង្វល់នៃជីវភាពរស់នៅ របស់វិចិត្រករវៀតណាម - បារាំង បានតាំងពិព័រណ៍នៅសារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ ជាស្ពានតភ្ជាប់រវាងវិចិត្រករទាំងពីរខឿនវប្បធម៌បារាំង - វៀតណាម ដែលធ្លាប់មានទំនាក់ទំនងប្រពៃណី ក្នុងប្រវត្តិសាស្រ្តវិចិត្រសិល្បៈ។ តាំងពិព័រណ៍បង្កើតឡើង ដោយសមាគមវិចិត្រសិល្បៈវៀតណាម - បារាំង មានឈ្មោះ La Seine et Le Mékong ជាសមិទ្ធិផលនិងការព្យាយាម របស់វិចិត្រករ ង្វៀនគីមជី (Nguyen Kim Chi) ជាអ្នកបង្កើត La Seine et Le Mékong រួមជាមួយលោក Loiselier Freddy វិស្វករជនជាតិបារាំងម្នាក់។ មានកំណើតនិងធំពេញវ័យ នៅតំបន់ដីនិរតីនៃភូមិភាគខាងត្បូងវៀតណាម គីមជី (Kim Chi) សព្វថ្ងៃរស់នៅនិងនិពន្ធ នៅតំបន់ Normandie (បារាំង)។ ថ្មីនេះ គីមជី (Kim Chi) បានតាំងពិព័រណ៍ឯកជនជាច្រើននៅបារាំង ហើយនៅឆ្នាំ២០១៣ អ្នកនាងទទួលបានរង្វាន់លេខមួយ ក្នុងការប្រឡងគំនូរចំណាប់អារម្មណ៍តំបន់ Normandie ចាត់តាំងនៅ La Bouille។ បរិយាកាសឱឡារិក ក្នុងពិធីតាំងពិព័រណ៍ ស្នាដៃវិចិត្រសិល្បៈពិសេសស្តីពីមនុស្សនិងធម្មជាតិ របស់អ្នកនិពន្ធទាំង១១នាក់ កំពុងរស់នៅវៀតណាមនិងបារាំង កាន់តែមានភាពទាក់ទាញអារម្មណ៍ ពេលបានបង្កើតឡើងដោយវត្ថុធាតុផ្សេងៗដូចជា៖ ថ្នាំវ៉ានីស acrylic ឈើ សំពាត់សូត្រ ម្រក្សណ៍ខ្មុក សេរាមិច។ល។... ជាងនេះទៅទៀត ពណ៌សម្បុរបានប្រើប្រាស់យ៉ាងសម្បូរបែប ពិសេស បង្ហាញពីគំហើញឯកត្តភាព មិនជាប់ជំពាក់ ការគំនិតជឿនលឿន សម្ពាយដង្ហើមសហសម័យ។ អ្នកនិពន្ធចូលរួមតាំងពិព័រណ៍។ រូបថត៖ ឯកសារ តាំងពិព័ណ៌ទាក់ទាញការយកចិត្តទុកដាក់ពីសំណាកភ្ញៀវទេសចរបរទេស។ រូបថត៖ ឯកសារ វិចិត្រករ Myriem Feuiloley ឧទ្ទេសនាមជាមួយភ្ញៀវទេសចរបានចូលរួមទស្សនានូវស្នាដៃទាំងឡាយរបស់ខ្លួន។ រូបថត៖ ឯកសារ វិចិត្រករ Elisabeth Besnier ថតរូបរួមជាមួយភ្ញៀវទេសចរបានអញ្ជើញមកចូលរួមទស្សនា។ រូបថត៖ ឯកសារ ជាមួយកម្រងរូបគំនូរបង្វឹកត្រី របស់វិចិត្រករ Myriam Feuilloley មកពីប្រទេសបារាំង ឲ្យឃើញអំពីភាពច្នៃប្រឌិតគ្មានព្រំដែន ចំពោះសិល្បៈanamorphic។ អ្នកនាង ជាសិល្បការិនីម្នាក់ ដែលគូរសម្រេចជោគជ័យបែបរចនាបថតាមវិធីនេះ អំឡុង២០ឆ្នាំកន្លង។ អារម្មណ៍រំអុក ស្រមើស្រមៃ ផុតភ័យ អារម្មណ៍រំលេចលើទឹកមុខ រុំផ្ទាំងប្លាស្ទិកត្រូវវិរូបកម្ម បែរក្លាយជាវិធីបង្ហាញពិសេសនៅលើរូបគំនូររបស់ង្វៀនកុងហ្វាយ (Nguyen Cong Hoai)។ អ្នកទស្សនាមិនអាចជៀសវៀងអារម្មណ៍ក្តុកក្តួរ អួរណែន អស់សង្ឃឹម ពេលខិតជិតស្នាដៃទាំងអស់របស់បង។ “ខ្ញុំគូរពេលខ្ញុំឃើញខ្ញុំ ខ្ញុំក្តោបយកកាលៈទេសៈ បង្កប់ក្នុងសន្តានចិត្ត” វិចិត្រករ ង្វៀនកុងហ្វាយ (Nguyen Cong Hoai) ចែករំលែក។ ឡេម៉ាយយៀមធ្វី នាំមកជូនតាំងពិព័រណ៍នូវស្នាដៃផ្តើមគំនិតចេញពីធម្មជាតិ។ ស្នាដៃពោរពេញទៅដោយពណ៌សម្បុរស្រមើស្រមៃ តភ្ជាប់រវាងខឿនវប្បធម៌ទាំងពីរវៀតណាម និងបារាំង ។ លេចធ្លោក្នុងបរិយាកាសតាំងពិព័រណ៍ គឺសម្រស់សេរាមិចរបស់វិចិត្រករ ង្វៀនម៉ឹវតឹមធឺ (Nguyen Mau Tam Thu)។ វត្ថុធាតុប្រពៃណីរួមនឹងពណ៌កាចារលើប បូកជាមួយបច្ចេកទេសបង្កើតរូបដ៏ប៉ិនប្រសប់ អ្នកនិពន្ធបានបញ្ចូលព្រលឹងទៅលើសេរាមិច ប្រសូត្រចេញស្នាដៃមួយហាក់ដូចជា៖ ចេះសាសងជាមួយដៃគូអ្នកទស្សនា តាមរលកមនោសញ្ចេតនាអារម្មណ៍ផ្សេងៗ៕ ស្នាដៃ៖ សញ្ជឹងគិត របស់វិចិត្រករ Elisabeth Besnier។ ស្នាដៃ៖ សំពត់សូត្រក្រហម របស់វិចិត្រករ ឡឿងឡឺវបៀន (Luong Luu Bien)។ ស្នាដៃ៖ បង្វឹកត្រីបក្សី របស់វិចិត្រករ Myriem Feuiloley។ ស្នាដៃ៖ បង្វឹកត្រី របស់វិចិត្រករ Myriem Feuiloley។ ស្នាដៃ៖ ទំនុកតែតោ របស់វិចិត្រករ ង្វៀនកុងហ្វាយ (Nguyen Cong Hoai)។ ស្នាដៃ៖ ពិធីបុណ្យល្ពៅ របស់វិចិត្រករ Eugéniya Zharaya។ ស្នាដៃ៖ ដើមរុក្ខជាតិ របស់វិចិត្រករ ហ្វិញផឿងធីដាយត្រាង (Huynh Phuong Thi Dai Trang)។ ស្នាដៃ៖ គិតពីអតីតកាល របស់វិចិត្រករ ង្វៀនគីមជី (Nguyen Kim Chi)។ ស្នាដៃ៖ សត្វស៊ីស្រូវរូមគ្នា របស់វិចិត្រករ ង្វៀនគីមជី (Nguyen Kim Chi)។ ស្នាដៃ៖ រលកភ្លោះ របស់វិចិត្រករ ឡេម៉ាយយៀមធ្វី (Le Mai Diem Thuy)។ ស្នាដៃ៖ រូបសំណាកទាំងបួន របស់វិចិត្រករ ង្វៀនម៉ូវតឹនធឺ (Nguyen Mau Tan Thu)។ ស្នាដៃ៖ រូបសំណាកទាំងបី របស់វិចិត្រករ ង្វៀនម៉ូវតឹនធឺ (Nguyen Mau Tan Thu)។ អត្ថបទនិងរូបថត៖ ង្វៀនឡឹន - ថុងហាយនិងឯកសារ

ជាង៩០ ស្នាដៃរូបគំនូរបង្ហាញពីសន្តានចិត្ត ទុក្ខកង្វល់នៃជីវភាពរស់នៅ របស់វិចិត្រករវៀតណាម - បារាំង បានតាំងពិព័រណ៍នៅសារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ ជាស្ពានតភ្ជាប់រវាងវិចិត្រករទាំងពីរខឿនវប្បធម៌បារាំង - វៀតណាម ដែលធ្លាប់មានទំនាក់ទំនងប្រពៃណី ក្នុងប្រវត្តិសាស្រ្តវិចិត្រសិល្បៈ។ តាំងពិព័រណ៍បង្កើតឡើង ដោយសមាគមវិចិត្រសិល្បៈវៀតណាម - បារាំង មានឈ្មោះ La Seine et Le Mékong ជាសមិទ្ធិផលនិងការព្យាយាម របស់វិចិត្រករ ង្វៀនគីមជី (Nguyen Kim Chi) ជាអ្នកបង្កើត La Seine et Le Mékong រួមជាមួយលោក Loiselier Freddy វិស្វករជនជាតិបារាំងម្នាក់។ មានកំណើតនិងធំពេញវ័យ នៅតំបន់ដីនិរតីនៃភូមិភាគខាងត្បូងវៀតណាម គីមជី (Kim Chi) សព្វថ្ងៃរស់នៅនិងនិពន្ធ នៅតំបន់ Normandie (បារាំង)។ ថ្មីនេះ គីមជី (Kim Chi) បានតាំងពិព័រណ៍ឯកជនជាច្រើននៅបារាំង ហើយនៅឆ្នាំ២០១៣ អ្នកនាងទទួលបានរង្វាន់លេខមួយ ក្នុងការប្រឡងគំនូរចំណាប់អារម្មណ៍តំបន់ Normandie ចាត់តាំងនៅ La Bouille។ បរិយាកាសឱឡារិក ក្នុងពិធីតាំងពិព័រណ៍ ស្នាដៃវិចិត្រសិល្បៈពិសេសស្តីពីមនុស្សនិងធម្មជាតិ របស់អ្នកនិពន្ធទាំង១១នាក់ កំពុងរស់នៅវៀតណាមនិងបារាំង កាន់តែមានភាពទាក់ទាញអារម្មណ៍ ពេលបានបង្កើតឡើងដោយវត្ថុធាតុផ្សេងៗដូចជា៖ ថ្នាំវ៉ានីស acrylic ឈើ សំពាត់សូត្រ ម្រក្សណ៍ខ្មុក សេរាមិច។ល។... ជាងនេះទៅទៀត ពណ៌សម្បុរបានប្រើប្រាស់យ៉ាងសម្បូរបែប ពិសេស បង្ហាញពីគំហើញឯកត្តភាព មិនជាប់ជំពាក់ ការគំនិតជឿនលឿន សម្ពាយដង្ហើមសហសម័យ។ អ្នកនិពន្ធចូលរួមតាំងពិព័រណ៍។ រូបថត៖ ឯកសារ តាំងពិព័ណ៌ទាក់ទាញការយកចិត្តទុកដាក់ពីសំណាកភ្ញៀវទេសចរបរទេស។ រូបថត៖ ឯកសារ វិចិត្រករ Myriem Feuiloley ឧទ្ទេសនាមជាមួយភ្ញៀវទេសចរបានចូលរួមទស្សនានូវស្នាដៃទាំងឡាយរបស់ខ្លួន។ រូបថត៖ ឯកសារ វិចិត្រករ Elisabeth Besnier ថតរូបរួមជាមួយភ្ញៀវទេសចរបានអញ្ជើញមកចូលរួមទស្សនា។ រូបថត៖ ឯកសារ ជាមួយកម្រងរូបគំនូរបង្វឹកត្រី របស់វិចិត្រករ Myriam Feuilloley មកពីប្រទេសបារាំង ឲ្យឃើញអំពីភាពច្នៃប្រឌិតគ្មានព្រំដែន ចំពោះសិល្បៈanamorphic។ អ្នកនាង ជាសិល្បការិនីម្នាក់ ដែលគូរសម្រេចជោគជ័យបែបរចនាបថតាមវិធីនេះ អំឡុង២០ឆ្នាំកន្លង។ អារម្មណ៍រំអុក ស្រមើស្រមៃ ផុតភ័យ អារម្មណ៍រំលេចលើទឹកមុខ រុំផ្ទាំងប្លាស្ទិកត្រូវវិរូបកម្ម បែរក្លាយជាវិធីបង្ហាញពិសេសនៅលើរូបគំនូររបស់ង្វៀនកុងហ្វាយ (Nguyen Cong Hoai)។ អ្នកទស្សនាមិនអាចជៀសវៀងអារម្មណ៍ក្តុកក្តួរ អួរណែន អស់សង្ឃឹម ពេលខិតជិតស្នាដៃទាំងអស់របស់បង។ “ខ្ញុំគូរពេលខ្ញុំឃើញខ្ញុំ ខ្ញុំក្តោបយកកាលៈទេសៈ បង្កប់ក្នុងសន្តានចិត្ត” វិចិត្រករ ង្វៀនកុងហ្វាយ (Nguyen Cong Hoai) ចែករំលែក។ ឡេម៉ាយយៀមធ្វី នាំមកជូនតាំងពិព័រណ៍នូវស្នាដៃផ្តើមគំនិតចេញពីធម្មជាតិ។ ស្នាដៃពោរពេញទៅដោយពណ៌សម្បុរស្រមើស្រមៃ តភ្ជាប់រវាងខឿនវប្បធម៌ទាំងពីរវៀតណាម និងបារាំង ។ លេចធ្លោក្នុងបរិយាកាសតាំងពិព័រណ៍ គឺសម្រស់សេរាមិចរបស់វិចិត្រករ ង្វៀនម៉ឹវតឹមធឺ (Nguyen Mau Tam Thu)។ វត្ថុធាតុប្រពៃណីរួមនឹងពណ៌កាចារលើប បូកជាមួយបច្ចេកទេសបង្កើតរូបដ៏ប៉ិនប្រសប់ អ្នកនិពន្ធបានបញ្ចូលព្រលឹងទៅលើសេរាមិច ប្រសូត្រចេញស្នាដៃមួយហាក់ដូចជា៖ ចេះសាសងជាមួយដៃគូអ្នកទស្សនា តាមរលកមនោសញ្ចេតនាអារម្មណ៍ផ្សេងៗ៕ ស្នាដៃ៖ សញ្ជឹងគិត របស់វិចិត្រករ Elisabeth Besnier។ ស្នាដៃ៖ សំពត់សូត្រក្រហម របស់វិចិត្រករ ឡឿងឡឺវបៀន (Luong Luu Bien)។ ស្នាដៃ៖ បង្វឹកត្រីបក្សី របស់វិចិត្រករ Myriem Feuiloley។ ស្នាដៃ៖ បង្វឹកត្រី របស់វិចិត្រករ Myriem Feuiloley។ ស្នាដៃ៖ ទំនុកតែតោ របស់វិចិត្រករ ង្វៀនកុងហ្វាយ (Nguyen Cong Hoai)។ ស្នាដៃ៖ ពិធីបុណ្យល្ពៅ របស់វិចិត្រករ Eugéniya Zharaya។ ស្នាដៃ៖ ដើមរុក្ខជាតិ របស់វិចិត្រករ ហ្វិញផឿងធីដាយត្រាង (Huynh Phuong Thi Dai Trang)។ ស្នាដៃ៖ គិតពីអតីតកាល របស់វិចិត្រករ ង្វៀនគីមជី (Nguyen Kim Chi)។ ស្នាដៃ៖ សត្វស៊ីស្រូវរូមគ្នា របស់វិចិត្រករ ង្វៀនគីមជី (Nguyen Kim Chi)។ ស្នាដៃ៖ រលកភ្លោះ របស់វិចិត្រករ ឡេម៉ាយយៀមធ្វី (Le Mai Diem Thuy)។ ស្នាដៃ៖ រូបសំណាកទាំងបួន របស់វិចិត្រករ ង្វៀនម៉ូវតឹនធឺ (Nguyen Mau Tan Thu)។ ស្នាដៃ៖ រូបសំណាកទាំងបី របស់វិចិត្រករ ង្វៀនម៉ូវតឹនធឺ (Nguyen Mau Tan Thu)។ អត្ថបទនិងរូបថត៖ ង្វៀនឡឹន - ថុងហាយនិងឯកសារ