នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២៩ ខែមករា (ថ្ងៃទី ១ នៃបុណ្យតេត) កាំជ្រួចបានបំភ្លឺពេញផ្ទៃមេឃពាសពេញប្រទេស ដែលនាំមកនូវប្រាថ្នារបស់ប្រជាជនគ្រប់រូបអំពីឆ្នាំថ្មីនៃភាពសុខសានត្រាន សម្បូររុងរឿងនិងសុភមង្គលជូនដល់គ្រប់ក្រុមគ្រួសារ។
ហ្វូងមនុស្សដើរយ៉ាងសប្បាយនៅកណ្តាលទីក្រុងហូជីមិញ ស្វាគមន៍បុណ្យតេតប្រពៃណី (រូបថត៖ Duy Phuong)
នៅទីក្រុងហាណូយ កាំជ្រួចដែលមានកំពស់ខ្ពស់បានរីកដូចផ្ការីកយ៉ាងត្រចះត្រចង់នៅទីតាំងចំនួន ៣០ កន្លែង ដែលបំភ្លឺបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មីជាមួយនឹងអ្វីដែលល្អបំផុត - ឆ្នាំថ្មីជាមួយនឹងមានភាពរុងរឿងសម្រាប់ប្រទេសជាតិ។
នៅទីក្រុងហូជីមិញ វិថីផ្កា Nguyen Hue ឧទ្យាន Bach Dang និងទីតាំងបាញ់កាំជ្រួច មួយចំនួនទៀត សុទ្ធតែមានមនុស្សច្រើនកុះករ។ ប្រជាជនទីក្រុងរំពឹងថា ឆ្នាំម្សាញ់សប្តស័កនេះ ទីក្រុងនឹងមានភាពលោតផ្លោះជាច្រើន បន្តរក្សាតំណែងជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពរីកចម្រើន។
នៅខេត្ត Kon Tum ពិធីបុណ្យបាញ់កាំជ្រួចអំណរឆ្នាំថ្មី ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kon Tum និងស្រុកចំនួន ៣ គឺស្រុក Ngoc Hoi ស្រុក Dak To និងស្រុក Sa Thay។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងអំឡុងពេលឆ្លងឆ្នាំចាស់និង ឈានចូលឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័កប្រកបដោយជំនឿជាក់។
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Hai Phong នាយប់ថ្ងៃទី ២៨ មករា បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី ១ បានរៀបចំកម្មវិធី “ស្វាគម ន៍និទាឃរដូវឆ្នាំម្សាញ់សប្តស័ក” តភ្ជាប់ដោយផ្ទាល់ទៅកាន់អង្គភាព ស្ថានីយនិងនាវាដែលកំពុងបំពេញកាតព្វកិច្ចការពារសមុទ្រ ការពារអធិបតេយ្យភាពនៃមាតុភូមិ។ នៅទីក្រុង Vung Tau បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគ ២ បានរៀបចំពិធីជូនពរឆ្នាំថ្មី តាមប្រព័ន្ធអ៊ីនធឺណែតតភ្ជាប់ពីទីបញ្ជាការបញ្ជាការដ្ឋានភូមិភាគ២ ទៅកាន់ទីតាំងចំនួន ៥ កន្លែង និងតភ្ជាប់ជាមួយអង្គភាពពាក់ព័ន្ធ នាវាដែលកំពុងបំពេញកាតព្វកិច្ចនៅសមុទ្រ៕