ព័ត៌មាន

ប្រជាជនវៀតណាមរីករាយទទួលបុណ្យណូអែល

បរិយាកាសបុណ្យណូអែលបានរីកសាយភាយយ៉ាងទូលំទូលាយតាមតំបន់ជា ច្រើននៃប្រទេសវៀតណាម។ នៅទីក្រុងហាណូយ ព្រះវិហារកាតូលិក និងផ្លូវថ្នល់ត្រូវ បានតុបតែងលម្អដោយពន្លឺភ្លើងយ៉ាងភ្លឺផ្លេកៗ ដែលទាក់ទាញប្រជាជនយ៉ាងច្រើនកុះករ មកថតរូប និងរីករាយជាមួយបរិយាកាសបុណ្យណូអែល។
នៅលើវិថី Ham Long (ហាណូយ) ព្រះវិហារ Ham Long បានសម្រេចរួចរាល់ការ តុបតែងលម្អកាលពីមួយខែមុន ដើម្បីទទួលបុណ្យណូអែល។ ប្រធានក្រុមប្រឹក្សាកិច្ច ការអាចារ្យកាតូលិកនៃព្រះសហគមន៍កាតូលិក Ham Long លោក Philippe Vu Van Toi បានឲ្យដឹងថា៖ “សម្រាប់ព្រះសហគមន៍កាតូលិក Ham Long ជាងមួយខែមុន ការងារត្រៀម រៀបចំ តុបតែងលម្អទាំងអស់សម្រាប់ការប្រារព្ធពិធីបុណ្យណូអែលបានចាប់ផ្តើមហើយ។ ឆ្នាំនេះក៏មានការផ្លាស់ប្ដូរដែរ មនុស្សទាំងអស់គ្នាអាចឃើញថា បរិយាកាសនៃ ការតុបតែងលម្អបុណ្យណូអែលទាំងក្នុង និងជុំវិញ គឺគគ្រឹងគគ្រេងណាស់ ដើម្បីឲ្យមិន ត្រឹមតែគ្រឹស្តសាសនិកមកលេងកំសាន្តប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍ មួយសម្រាប់ភ្ញៀវទេសចរ និងយុវជនអាចមកទស្សនាផងដែរ ហើយរួមចំណែកធ្វើឲ្យ វប្បធម៌ទូទៅនៃទីក្រុងកាន់តែស្រស់ស្អាតថែមទៀត”។
ឆ្នាំនេះ ប្រជាជននៅតាមព្រះសហគមន៍កាតូលិកនានានៃខេត្ត Dak Lak ត្រៀម រៀបចំទទួលបុណ្យណូអែលតាំងពីពេលឆាប់ៗ។ បរិមាណទំនិញនៃហាងលក់កាដូ អនុស្សាវរីយ៍ និងគ្រឿងតុបតែងលម្អបុណ្យណូអែលជាច្រើននៅព្រះសហគមន៍ កាតូលិក Thanh Tam ទីក្រុង Buon Ma Thuot បានថយចុះច្រើនបើធៀបនឹងមួយ សប្តាហ៍មុន។ លោក Vu Thanh Tuan ពលរដ្ឋម្នាក់រស់នៅសង្កាត់ Tan Lap ទីក្រុង  Buon Ma Thuot បានឲ្យដឹងថា៖ “ខ្ញុំបានត្រៀមរៀបចំសម្រាប់គ្រួសារកាលពីកន្លះខែមុនហើយ។ ធ្វើសម្រាប់ ទាំងគ្រួសារនិងសាច់ញាតិ។ ល្អាងថ្ម ការតុបតែងដើមស្រល់ និងភ្លើងរូបផ្កាយនៅទាំង ក្នុងផ្ទះនិងកណ្ដាលវាល។ ខ្ញុំឃើញថា គ្រប់យ៉ាងលក់អស់លឿនណាស់ ពេលនេះទៅ ទិញ លែងមានទៀតទេ”។
នៅទីក្រុងហូជីមិញ ជាតំបន់ទីក្រុងធំជាងគេនៃវៀតណាម វិថី ព្រះវិហារ និងភូមិ សាសនាកាតូលិកជាច្រើនក្នុងទីក្រុង ត្រូវបានតុបតែងលម្អដោយពន្លឺភ្លើងចម្រុះពណ៌ ទាក់ទាញប្រជាជនមកលេងកម្សាន្ត និងថតរូប។ មជ្ឈមណ្ឌលពាណិជ្ជកម្មបានតុបតែង លម្អយ៉ាងស្អាតឆើតឆាយនៅពីមុខខ្លោងទ្វារ៕

top