ព័ត៌មាន

ប្រជាជនវៀតណាមមានមោទនភាពជានិច្ចចំពោះឯករាជ្យភាព សេរីភាពរបស់ប្រទេសជាតិ

នៅថ្ងៃនេះ ទី២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាជនវៀតណាមទាំងមូលអបអរសាទរ ខួបលើកទី៧៦ទិវាបុណ្យឯករាជ្យជាតិដោយក្ដីមោទនភាព រំលឹកឡើងវិញនូវរដូវស្លឹក ឈើជ្រុះជាប្រវត្តិសាស្រ្តឆ្នាំ១៩៤៥។

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ត្រូវបានកត់ត្រាចូលក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀត ណាមដូចជារបត់មួយដ៏ត្រចះត្រចង់។ នៅទីលាន Ba Dinh រដ្ឋធានីហាណូយ មនុស្ស ជាង៥០ម៉ឺននាក់ តំណាងឲ្យប្រជាជនគ្រប់ស្រទាប់គ្រប់វណ្ណៈ ទន្ទឹងរង់ចាំដោយក្ដី សោមនស្សរីករាយនូវគ្រាប្រវត្តិសាស្ត្ររបស់ប្រជាជាតិ។ បន្ទាប់ពីពិធីគោរពទង់ជាតិ លោកប្រធានហូជីមិញ តាងនាមរដ្ឋាភិបាលជាបណ្ដោះអាសន្ន អញ្ជើញអានសេចក្ដី ប្រកាសឯករាជ្យ ដោយប្រកាសយ៉ាងឱឡារិកទៅកាន់ប្រជាពលរដ្ឋទាំងមូលនិង ពិភពលោកពីការប្រសូត្រឡើងនៃប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។

នៅថ្ងៃនេះ ទី២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាជនវៀតណាមទាំងមូលអបអរសាទរ ខួបលើកទី៧៦ទិវាបុណ្យឯករាជ្យជាតិដោយក្ដីមោទនភាព រំលឹកឡើងវិញនូវរដូវស្លឹក ឈើជ្រុះជាប្រវត្តិសាស្រ្តឆ្នាំ១៩៤៥។ លើទំព័រមុខកាសែតប្រជាជនបានចុះផ្សាយ វិចារណកថាក្រោមចំណងជើងថា “ប្រពៃណីភ្លឺស្វាងដាស់តឿនយើង”។

 

ទង់ក្រហមផ្កាយមាសបក់រវើកលើកំពូលបង្គោលទង់ជាតិហាណូយ អបអរសាទរខួបលើកទី៧៦ទិវាបុណ្យេករាជ្យជាតិ។ (រូបថត៖ TTXVN)
 
មេរៀន "សាមគ្គីភាពបង្កើតឡើងកម្លាំង" នៅតែមានតម្លៃដដែលក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩។ (រូបថត៖ VOV)


វិចារណកថា សង្កត់ធ្ងន់ថា ពិធីរំលឹកខួបទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ប្រព្រឹត្តទៅចំពេលវេលាដែលមិនអាចបំភ្លេចបានឡើយ។ ជម្ងឺរាតត្បាតកូវីដ ១៩ កំពុង បំផ្លិចបំផ្លាញសហគមន៍អន្តរជាតិ ហើយសាកល្បងប្រទេសវៀតណាមផងដែរ។ នៅចំពោះ មុខជម្ងឺរាតត្បាតនៃសតវត្សនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បាន អំពាវនាវឲ្យបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលស្រុះចិត្តគំនិត រួមកម្លាំង កាយចិត្តបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ យន្តការ គោលនយោបាយពិសេស ដោយឡែកជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមក ត្រូវបានដាក់ឲ្យដំណើរការដើម្បី ការពារប្រជាជន បង្ការទប់ស្កាត់ជម្ងឺរាតត្បាត និងថែរក្សាការអភិវឌ្ឍសេដ្ឋកិច្ច។ បម្រុង ជាតិត្រូវបានបើកឲ្យប្រើប្រាស់ជាបន្ទាន់ដើម្បីជួយសង្គ្រោះប្រជាជន។ កងទ័ពត្រូវបាន ដាក់ពង្រាយ ដោយរួមជាមួយកម្លាំងនគរបាលនិងកម្លាំងសុខាភិបាលនៅខ្សែត្រៀម ជួរមុខលើទូទាំងប្រទេស ការពារនិងជួយទំនុកបម្រុងប្រជាជន។ សន្តិសុខសុខាភិបាល ឯករាជ្យភាពនិងភាពម្ចាស់ការរបស់ប្រទេសជាតិ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈ ការស្រាវជ្រាវ សាកល្បង ធ្វើសន្និដ្ឋាន ដើម្បីនាំឲ្យវ៉ាក់សាំងបង្ការកូវីដ ១៩ ផលិតដោយ វៀតណាម មានលក្ខណៈគ្រប់គ្រាន់ មកចាក់ជូនប្រជាជន។ នោះគឺជាទិសដៅត្រឹមត្រូវ ជាឫទ្ធានុភាពនិងមោទនភាពរបស់ប្រជាជាតិវៀតណាម។

លើទំព័រមុខកាសែត កងទ័ពប្រជាជន ក៏ចុះផ្សាយអត្ថបទសរសេរក្រោមចំណង ជើងថា “រក្សារឹងមាំជំនឿជឿជាក់”។ អត្ថបទសរសេរបានសង្កត់ធ្ងន់ថា ក្នុងបរិបទដ៏ តានតឹងនៃជម្ងឺរាតត្បាត តួនាទីរបស់បក្សកាន់អំណាច របស់រដ្ឋដើម្បីប្រជាជន និង សង្គមមនុស្សសាស្ត្រត្រូវបានបង្ហាញកាន់តែច្បាស់ថែមទៀត។ អត្ថបទសរសេរបាន បញ្ជាក់ថា ស្ថិរភាពនយោបាយគឺជាឧត្តមភាពដ៏ធំធេងរបស់ប្រទេសជាតិនៅលើដំណើរ ការអភិវឌ្ឍ។ ទោះជាជម្ងឺកូវីដ ១៩ កំពុងជាបញ្ហាប្រឈមដ៏ធំក៏ដោយ ប៉ុន្តែប្រជាជន វៀតណាមទាំងមូលជឿជាក់យ៉ាងមុតមាំថា ដោយមានសាមគ្គីភាព ការស្រុះចិត្តគំនិត នៃប្រព័ន្ធនយោបាយទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល ក្រោមការដឹកនាំ របស់បក្ស ជម្ងឺរាតត្បាតនឹងត្រូវបានរុញថយ សេដ្ឋកិច្ចជាតិនឹងស្ដារឡើងវិញហើយ អភិវឌ្ឍយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជននឹងវិលត្រឡប់មកប្រក្រតីភាព ហើយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top