ព័ត៌មាន

ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងជាស្ពានតភ្ជាប់នៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងយូរអង្វែងរវាងប្រទេសទាំងពីរ

នេះជាការអះអាងរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅជំនួបសំណេះសំណាលជាមួយតំណាងក្រុមគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូងនានា នៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូងកាលពី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

ទិដ្ឋភាពនៃជំនួបសំណេះសំណាលរវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan
ជាមួយក្រុមគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង


លោកស្រីប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋនិងប្រជាជន នៅក្នុងប្រទេសជានិច្ចកាលចាត់ទុកប្រជាជន​វៀតណាម​ នៅឯបរទេសគឺជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាមបានឡើយ។ លោក​ស្រីអញ្ជើញមានប្រសាសន៍ថា៖

“ថ្នាក់ដឹកនាំបក្សនិងរដ្ឋមានគោលបំណងថា សហគមន៍ជនជាតិវៀតណាម នៅកូរ៉េខាងត្បូងនឹងចាត់ទុកកូរ៉េខាង​ត្បូងជាស្រុកកំណើតទី ២ ហើយខិតខំប្រឹងប្រែងកសាងប្រទេសសាម៉ី ក៏ដូចជាគោរពច្បាប់និងប្រពៃណីរបស់​ប្រជាជនកូរ៉េខាងត្បូង ព្រមទាំងរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាមតែម្ដង។ ធ្វើយ៉ាងដូច្នេះគឺ​ជា​ការរួមចំណែកពូនជ្រុំសម្រាប់ចំណងមិត្តភាពរវាងវៀតណាមនិងកូរ៉េខាងត្បូងនិងស្រុកកំណើតវៀតណាមផង​ដែរ”។

 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស
ផ្នែកនយោបាយនៅសាកលវិទ្យាល័យជាតិ Pukyung

នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានៅសាកលវិទ្យាល័យជាតិ Pukyung ជាសាកលវិទ្យាល័យដែលមានកិត្យានុភាពនៅកូរ៉េខាងត្បូង។ នៅទីនេះ ថ្នាក់ដឹកនាំសាលាបានរៀបចំពិធី​ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកនយោបាយជូនប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។ បន្ទាប់នោះ លោកស្រីប្រធានរដ្ឋសភាបានអញ្ជើញជួបសំណេះសំណាលជាំមួយនិស្សិតវៀតណាមដែលកំពុងសិក្សា​រៀនសូត្រនៅសាកលវិទ្យាល័នេះ។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចេញដំណើរពីទីក្រុង Busan ទៅកាន់រដ្ឋធានីសេអ៊ូល ដើម្បីបន្ត ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top