ព័ត៌មាន

ប្រជាជនវៀតណាមនៅកម្ពុជា និងប៊្រុយណេ​រៃ​អង្គាស​ទឹកប្រាក់​ជួយ​ឧបត្ថម្ភ​ជនរួមជាតិភាគកណ្ដាលវៀតណាម

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានរៀបចំពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាល​វៀតណាម​ ដើម្បីជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀងបណ្ដាលឡើង។

ពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាម (រូបថត៖ TTXVN)



កាលពីថ្ងៃទី ២១ ខេតុលា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា (ទទួលបន្ទុកកុងស៊ុលនិងកិច្ចការបរទេសនៅ ៦ ខេត្តភាគនិរតីនៃប្រទេសកម្ពុជា រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ) បានរៀបចំពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាមដើម្បីជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀងបណ្ដាលឡើង។ កម្មវិធីនេះត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែតុលា។ នាថ្ងៃទី ២២ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅប៊្រុយណេក៏បាន បានរៀបចំពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាមដើម្បីជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀងបណ្ដាលឡើងផងដែរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម


top