ព័ត៌មាន

ប្រជាជនវៀតណាមជាង ៦០ % ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២ ដូសគ្រប់គ្រាន់

នៅវៀតណាម យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ត្រូវបានអនុវត្តន៍ចាប់ពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២២ ជាមួយគោលដៅ ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅយ៉ាងហោចណាស់ ៥០% ទទួលបានការចាក់វ៉ាក់សាំងក្នុងឆ្នាំ ២០២១ ហើយនៅដំណាច់ខែមករា ឆ្នាំ ២០២២ នឹងគ្របដណ្ដប់វ៉ាក់សាំងលើប្រជាជនជាង ៧០ %។

រូបថត៖ VOV

គិតត្រឹមព្រឹកថ្ងៃទី ១៨ ធ្នូ វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ១៣៧,៥ លានដូសជូនប្រជាជន។ ក្នុងនោះ វ៉ាក់សាំងជាង ១២៨ លានដូសត្រូវបានចាក់ជូនប្រជាជនដែលមានអាយុពី ១៨ ឆ្នាំឡើងទៅ។ អត្រាគ្របដណ្ដប់វ៉ាក់សាំងដូសទី ១ គឺស្រូបយក ៩៦,៨% ហើយអត្រាចាក់វ៉ាក់សាំងគ្រប់ពីរដូសស្រូបយក ៨០,៨% ចំពោះប្រជាជនដែលមានអាយុពី ១៨ ឆ្នាំឡើងទៅ។

នៅវៀតណាម យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ត្រូវបានអនុវត្តន៍ចាប់ពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២២ ជាមួយគោលដៅ ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅយ៉ាងហោចណាស់ ៥០% ទទួលបានការចាក់វ៉ាក់សាំងក្នុងឆ្នាំ ២០២១ ហើយនៅដំណាច់ខែមករា ឆ្នាំ ២០២២ នឹងគ្របដណ្ដប់វ៉ាក់សាំងលើប្រជាជនជាង ៧០ %។ ដូច្ចនេះហើយ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់វៀតណាមបានសម្រេចគោលដៅមុនកាលកំណត់។ អត្រាចាក់វ៉ាក់សាំងយោងហោចណាស់ ១ ដូសរបស់វៀតណាមលើចំនួនប្រជាជនជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងតំបន់ (បន្ទាប់ពីសិង្ហបុរី និងកម្ពុជា ប្រ៊ុយណេ)។ បើគិតទាំងចំនួនកុមារ អាយុពី ១២ ឆ្នាំ ទៅ ១៨ ឆ្នាំ នោះ គឺអត្រាចំនួនប្រជាជនវៀតណាមដែលទទួលបានការចាក់វ៉ាក់សាំងចំនួន ២ ដូសគឺសម្រេចបានជាង ៦០ % ។ ដូច្នេះ វៀតណាមបានសម្រេចហួសគោលដៅ ២០ % បើប្រៀបធៀបនឹងគោលដៅរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ ២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top