ព័ត៌មាន

ប្រជាជនរំពឹងថា មហាសន្និបាតលើកទី ១៣ នឹងដាក់ចេញរបាយការណ៍នយោបាយដ៏ត្រឹមត្រូវ


 ទិដ្ឋភាពនៃសន្និបាត (រូបថត៖ dangcongsan.vn)
 

ដូចនឹង​ការអះអាងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដែលបាន​ថ្លែង​នៅ​ក្នុង​សម័យ​បើក សន្និបាតលើកទី ១១ នៃ គណកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២ នោះ ប្រជាជន​យ៉ាង​ច្រើន​កុះករ​នៅទូទាំងប្រទេសបានរំពឹងថា សន្និបាតលើកនេះនឹងផ្ដល់មតិលើសេចក្ដីព្រៀងឯកសារ ដើម្បីមហា​សន្និ​បាត​បក្សលើកទី ១៣ អាចចេញរបាយការដ៏ត្រឹមត្រូវ ដោយផ្តោតទៅលើគោលការណ៍ និងសេចក្ដី​សម្រេច​ចិត្ត​ដ៏​សំខាន់ៗក្នុងការកសាង និងការពារប្រទេសជាតិ។ លោក Le Vu Nguyen ប្រជាពលរដ្ឋមួយរូបមកពី ទីក្រុង​ Da Nang បានលើកមតិថា៖
 
“ក្នុង​នាមជាបក្ខជនមួយរូប ខ្ញុំសង្ឃឹមថា បក្សបានផ្តោតសំខាន់លើកាងារកម្មាភិបាល ជាពិសេស​គឺជ្រើស​តាំង​សមាជិក​មជ្ឈឹមបក្ស ដែលមានសីលធម៌ និងសមត្ថភាពដឹកនាំរាល់សកម្មភាពរបស់បក្ស ក៏ដូចជា​របស់​ប្រទេស​ជាតិ​ ព្រមទាំងឆ្លើយតបនឹងបទបញ្ញត្តិរបស់មជ្ឈឹមដូចជា៖ បទបញ្ញត្តិអំពីភារកិច្ចធ្វើជាគំរូ និងអំពីកាងារ​កម្មាភិបាលផងដែរ”។
 
គណកម្មាធិការ​មជ្ឈឹម នីតិកាលទី ១២ នៃបក្សកុម្មុយនិស្តវៀតណាម បានបើកសន្និបាតលើកទី១១ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣​ ខែតុលាផងដែរ៕​

 

តាម​ ​VOV5 - វិទ្យុសំឡេងវៀតណាម​
 


top