ព័ត៌មាន

ប្រជាជនមានក្តីសោមនស្សរីករាយចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្ត

គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ (រូបថត៖ vov.vn)
 

ក្នុងវ័យអាយុ ១០២ ឆ្នាំ និងមានអាយុបក្ស ៧៣ ឆ្នាំ លោក Nguyen Van Tu មកពីស្រុក Ngoc Lac ខេត្ត Thanh Hoa តែងតែចាប់អារម្មណ៍តាមដាននិងកត់ត្រានូវរបាយការណ៍នយោបាយនិងការត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតផងដែរ។

ជាមួយនឹងជោគជ័យនៃមហាសន្និបាតលើកទី ១៣របស់បក្ស ប្រជាជនជឿជាក់ថា ជួរថ្នាក់ដឹកនាំសម្រាប់អាណត្តិថ្មី នឹងបន្តការខិតខំប្រឹងប្រែង ការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត  និងអនុវត្តដំណោះស្រាយជាច្រើនលើគ្រប់វិស័យ សំដៅថែរក្សាជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែសម្បូរធូធារជាង។ លោក Pham Van Vinh នៅស្រុក Ngoc Lac ខេត្ត Thanh Hoa បានឲ្យដឹងថា៖ “បក្សកុម្មុយនិស្តវៀតណាមមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងរំលោភសិទ្ធិអំណាចរបស់ខ្លួន ហើយយើងសង្ឃឹមថា អាណត្តិថ្មីនឹងបន្តសមិទ្ធផលនៃអាណត្តិមុន ដើម្បីឱ្យប្រជាជនមើលឃើញនិងកាន់តែមានក្តីជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋាភិបាល”។

ក្នុងវ័យអាយុ ១០២ ឆ្នាំ និងមានអាយុបក្ស ៧៣ ឆ្នាំ លោក Nguyen Van Tu មកពីស្រុកNgoc Lac ខេត្ត Thanh Hoa តែងតែចាប់អារម្មណ៍តាមដាននិងកត់ត្រានូវរបាយការណ៍នយោបាយនិងការត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតផងដែរ៖ “ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំងណាស់ពីព្រោះការដឹកនាំរបស់បក្សគឺមានភាពវាងវៃគោលនយោបាយកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសរបស់បក្ស ហើយស្ថានភាពក្នុងប្រទេសមានស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងដែរ។ បក្សទាំងមូល ប្រជាជនទាំងមូល សុត្ធតែរំពឹងទៅលើការផ្លាស់ប្តូរនាំប្រទេសជាតិកាន់តែសម្បូរធូធារ”។

ជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម សម្រាប់អាណត្តិ ២០២១-២០២៥ គឺជាប្រភពនៃការលើកទឹកចិត្តដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ដោយអនុវត្តជាជំហានៗ គោលដៅនិងភារកិច្ចដែលបានដាក់ចេញប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសំឡេងវៀងណាម


top