ព័ត៌មាន

ប្រជាជនបារាំងគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម

ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (រូបថត៖ TTXVN)
 

នាទី  “ វេទិកា” នៃកាសែត Le Monde បានចុះផ្សាយអត្ថបទសរសេររបស់សម្ព័ន្ធសមាគមន៍ Collectif Vietnam-Dioxine ដោយអំពាវនាវដល់មជ្ឈដ្ឋានអ្នកនយោបាយបារាំង និងសហគមន៍អន្តរជាតិគាំទ្រជនរងគ្រោះ ដោយសារជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ព្រមទាំងចំណាយរយៈពេល ១ ថ្ងៃ ដើម្បីឧទ្ទិសផងដែរ។


ក្រោមចំណងជើងថា   “ យើងខ្ញុំចង់បំបែកភាពស្ងៀមស្ងាត់អំពីផលវិបាកនៃ ជាតិគីមីពុលពណ៌លឿងទុំនៅ វៀតណាម” អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា អស់រយៈពេល ៦០ ឆ្នាំ ក្រោយថ្ងៃកងទ័ពអាមេរិកបានបើកយុទ្ធនាការទំលាក់ជាតិគីមីពុលពណ៌លឿងទុំ - ជាថ្នាំកំចាត់ស្មៅ ដែលផ្ទុក Dioxin បង្កជំងឺមហារីក និងជំងឺតាំងពីកំណើត នៅតាមតំបន់ជាច្រើននៅភាគខាងត្បូងវៀតណាមនោះ ផលវិបាកដោយសារជាតិគីមីពុលនេះនៅតែកើតមាន។ ក្រុមឥស្សរជន ដែលមានកិត្យានុភាពនៅបារាំងមានគោលបំណងរំលឹកអំពីឧក្រិដ្ឋកម្មនេះ ហើយអំពាវនាវដល់ពិភពលោកចំណាយរយៈពេល ១ ថ្ងៃ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។

អត្ថបទសរសេរនេះបានស្នើឲ្យសមាជិកសភាបារាំងចូលរួមដោះស្រាយភាពអយុត្តិធម៌ របស់ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំទាំងអស់ តាមរយៈការទទួលស្គាលឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅវៀតណាមនិងប្រទេសជិតខាងដូចជាកម្ពុជា និងឡាវផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម

top