ព័ត៌មាន

ប្រជាជននៅខេត្ត ក្រុងនានាចូលរួមការបរិច្ចាកឈាមមនុស្សធម៌យ៉ាងសកម្ម


 ប្រជាជននៅខេត្ត ក្រុងនានាចូលរួមការបរិច្ចាកឈាមមនុស្សធម៌យ៉ាងសកម្ម
 

 នាព្រឹក​ថ្ងៃទី ១៥ ខែមិថិនា នៅទីក្រុង Rach Gia ខេត្ត Kien Giang បានប្រព្រឹត្តិទិវាបុណ្យបរិច្ចាកឈាម ដោយ​ប្រធាន​បទ ដំណក់ឈាមក្រហមនៅខេត្ត Kien Giang ឆ្នាំ ២០១៩ ដោយទាក់ទាញការចូលរួមរបស់កម្មាភិបាល បុគ្គលិក​មក​ពីស្ថាប័ន សហគ្រាស មហាវិទ្យាល័យវេជ្ជសាស្ត្រខេត្ត K​ien Giang និងប្រជាជនរាប់រយនាក់​។
 
នេះគឺ​ជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌនៃដំណើរក្រហមខេត្ត Kien Giang តាមស្រុក និងក្រុងចំនួន ៥ ដូចជា U Minh ​Thuong, An Minh, An Bien, Go Quao និង ទីក្រុង Rach Gia) ចាប់ពីថ្ងៃទី ១១ ដល់ ១៦ ខែមិថុនា។
 
ទិវា​បុណ្យ​បរិច្ចាឈាម ដោយប្រធានបទ ដំណក់ឈាមក្រហមនៅនៃទឹកដី Kien Giang ឆ្នាំ ២០១៩ នឹងប្រ​ព្រឹត្តិ​ទៅក្នុង​រយៈ​ពេល ២ ថ្ងៃ ចាប់ពីថ្ងៃពី ១១ ដល់ថ្ងៃទី ១៦ ខែមិថុនា ហើយគ្រោងនឹងទទួលបានឈាមចំនួន៧០០ ប្លោក នាថ្ងៃ​ទី​១៥ ខែមថុនា។
 
កាលពីថ្ងៃទី១​៤ ខែមិថុនា កន្លងទៅ គណៈកម្មការទទួលបន្ទុកការបរិច្ចាកឈាមស្ម័គ្រចិត្តខេត្ត Vinh Long និងគណៈ​កម្មការ​ ទទួល​បន្ទុកការបរិច្ចាកឈាមស្ម័គ្រចិត្តខេត្ត ​ Dong Thap បានរៀបចំ​ពិធីលើក​តម្កើង​សមូហភាព​ ក្រុមគ្រួសារនិងបុគ្គលឆ្នើមៗក្នុងចលនាបរិ​ច្ចាកឈាមឆ្នាំ២០១​៩៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top